(កំពង់ធំ)÷ ប្រទេសចំនួន៦គឺប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី មីយ៉ាម៉ា វៀតណាម ឡាវ និងប្រទេសកម្ពុជា បានធ្វើដំណើរទស្សនកិច្ចសិក្សានៅសហគមន៍ព្រៃឈើព្រៃហ៊ុ ស្ថិតនៅភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រយៈពេល០១ថ្ងៃ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ ដើម្បីសិក្សាពីផលអនុផលព្រៃឈើ និងផលិតផលកែច្នៃ
ក្នុងសហគមន៍ ដែលសម្របសម្រួលដោយអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ការចិញ្ចឹមជីវិតនៅកម្ពុជា(NTFP.EP)។
នៅក្នុងកម្មវិធីនេះផងដែរក៏មានការសម្របសម្រួលដោយលោក ស៊ឹម ប៊ុនធឿន នាយកអង្គការកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍ការចិញ្ចឹមជីវិតនៅកម្ពុជា(NTFP.EP)។ចែករំលេកបទពិសោធទៅវិញទៅមកជាមួយប្រទេសចំនួនទាំង៦ចូលរួមពីការគ្រប់គ្រងធនធានអនុផលព្រៃឈើប្រកបដោយនិរន្តរភាព។ ការចូលរួមគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន១០នាក់ ខណ្ឌរដ្ឋបាលព្រៃឈើចំនួន៥ខេត្ត ក្នុងប្រទេសកម្ពុជា និងអាជ្ញាធរឃុំផងដែរ។
លោក សេង សារ៉ន ប្រធានសហគមន៍ព្រៃឈើព្រៃហ៊ុ បានបង្ហាញពីក្រុមកែច្នៃល្ពាក់ និងផ្អាវ ដែលមានដំណើរការរហូតដល់សព្វថ្ងៃនេះជាចំណូលប្រចាំថ្ងៃរបស់សមាជិកសហគមន៍ បានដាំដើមឈើឡើងវិញលើផ្ទៃដី១០ហិកតា កូនឈើចំនួន២១.០០០ដើម ក្នុងនោះមានកូនក្រញូង បេង ច្រេស អង្កាញ់ និងកូនឬស្សី ដែលគាំទ្រសម្របសម្រួលដោយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។
ដោយលោក សេង សារ៉ន បានលើកឡើងពីប្រវត្តិសហគមន៍ព្រៃឈើព្រៃហ៊ុ ក្នុងភូមិសង្គម ឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ មានផ្ទៃដី៤០៨ហិកតា គ ណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន០៩នាក់ ស្រី០១នាក់។ មានសមាជិកចូលរួមសរុប២.០៦៩នាក់ ស្រី៩៨៦នាក់ ស្មើនឹង៥១៧គ្រួសារ មកពីភូមិសង្គម និងភូមិដំរីស្លាប់។សេចក្តីសម្រេចពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០០៨ បានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ជាមួយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំអាណត្តិទី២ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ ក្នុងសហគមន៍ព្រៃឈើនេះមានក្រុមឥណទាន ក្រុមថែទាំព្រៃឈើ ក្រុមដាំដំណាំកសិរុក្ខកម្មផងដែរ។ អត្ថបទលោក ធូ កែវមុន្នី






































