កំពង់ធំ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ បានដឹកនាំក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខា
បក្សភូមិ ទៅសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភជូនសមាជិកគណបក្ស និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាត ចំនួន៣០គ្រួសារ នៅឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។
លោក លន់ យ៉េន ប្រធានគណបក្សឃុំ ដងកាំបិត ស្រុកសណ្តាន់ បានឡើងរាយណ៍អំពីសភាពការណ៍ទូទៅនៅក្នុងឃុំ និង ស្ថានភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងសមាជិកគណបក្ស ដែលមានជីវភាពលំបាកខ្វះខាត ព្រមទាំងបានសូមគោរពថ្លែងអំអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានគគណបក្ស និងសសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស តាមរយៈឯកឧត្តម សោម ស៊ុន សមាជិកអចិន្រ្តៃយ៍គណបក្សខេត្ត ដែលបានជួយដោះស្រាយនូវរាល់ការលំបាកផ្សេងៗនៅក្នុងឃុំទាំងមូលជាបន្តបន្ទាប់ ជារៀងរហូតមក ធ្វើឲ្យប្រជាពលរដ្ឋ និងសមាជិកគណបក្សមានជំនឿជឿជាក់នៅលេីការដឹកនាំរបស់គណបក្សប្រជាជនយើង ។
ឯកឧត្តម សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់សមាជិកគណបក្ស ក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសម្ដេចប្រធាន គណបក្ស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចមហាបវរធិបតី និងលោកជំទាវ បានជូនពរដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន សុខភាពល្អ និងសុភមង្គលគ្រប់ៗក្រុមគ្រួសារ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន ក៏បានជម្រាបជូនអំពីសភាពការណ៍ទូទៅនៅតាមព្រំដែនកម្ពុជា ថៃ និងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណា ចក្រកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងការសម្រេចដាក់ពាក្យប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិទីក្រុងឡាអេ (អាយស៊ីជេ ) នៅតំបន់ទាំងបួន ដែលមានជម្លោះរ៉ាំរ៉ៃ គឺតំបន់ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបី ដើម្បីអនុវត្តតាមច្បាប់អន្តរជាតិ ។ ដោយឡែកតំបន់ផ្សេងទៀត ត្រូវដោះស្រាយដោយសន្តិវិធីស្របតាមអនុសារណៈយោគយល់គ្នារវាងភាគីទាំងពីរនៅឆ្នាំ ២០០០ ។
ឯកឧត្តម សោម ស៊ុន ក៏បានសំណូមពរដល់សមាជិក សមាជិកាគណបក្ស ប្រជាជនកម្ពុជា និងប្រជាពលរដ្ឋទាំងអស់ នៅក្នុងឃុំដងកាំបិត ស្រុកសណ្ដាន់ សូមថែរក្សាសុខភាព ខិតខំប្រកបមុខរបររកទទួលទានស្របតាមច្បាប់ ពិសេសក្នុងរដូវវស្សានេះ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះកូនចៅតូចៗ ដែលងាយរងគ្រោះថ្នាក់ដោយប្រការផ្សេងៗដោយទឹកជំនន់តាមដងស្ទឹងសែនកំពុងជោរជន់ និងត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ.ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិ បាល ដើម្បីភាពសុខសាន្តរបស់យើងទាំងអស់គ្នានៅ ក្នុងមូលដ្ឋាន ។
នៅក្នុងឱកាសនេះ ឯកឧត្តម សោម ស៊ុន បានប្រគល់ជូនស្បៀងអាហារ គ្រឿងឧប ភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសមាជិកបក្ស និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតទាំង ៣០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាននូវអង្ករ ចំនួន២៥ គីឡូក្រាម មីជាតិចំនួន១កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន១យួរផងដែរ។






































