សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យបាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅផ្ដល់ជូនកងកម្លាំងជួរមុខនៅខេត្តឧត្តមានជ័យ

0

ឧត្ដមានជ័យ៖សភាពាណិជ្ជកម្មរខេត្តខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកឧកញ៉ា អុឹង វណ្ណម៉ៅ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ បាននាំយកនូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅផ្ដល់ជូនកងកម្លាំងជួរមុខនៅខេត្តឧត្តមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិក ស៊ីអ៊ីអូ ម៉ាស្ទ័រ ក្លឹប និងលោក លោកស្រីសមាជិក សមាជិកា និងអាជីវករ ម្ចាស់សហគ្រាស និងសប្បរសជន នាថ្ងៃទី១៥ ខែកក្តដា ឆ្នាំ២០២៥។

លោកឧកញ៉ា អ៉ឹង វណ្ណម៉ៅ សំណេះសំណាល សួរសុខទុក្ខកងទ័ព និងបានថ្លែងអំណរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានលះបង់កម្លាំងកាយ ចិត្ត ពេលវេលា ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ប្រពន្ធកូន ដើម្បីការពារជាតិមាតុភូមិ ពីការឈ្លានពានពីសត្រូវដែលចង់បានទឹកដីកម្ពុជា ខណៈដែលជម្លោះព្រំដែនរវាងកម្ពុជា-ថៃនៅតែបន្តអូសបន្លាយ។

លោកឧញ៉ាប្រធានសភ ពាណិជ្ជកម្មខេត្ត ក៏បានធ្វេីការជូនពរដល់កងកម្លាំងទាំងអស់ ដែលកំពុងបំពេញបេសកកម្មតាមបន្ទាត់ព្រំដែន ជាពិសេសកងកម្លាំងដែលឈរជេីងតាមព្រំដែនក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ សូមមានសុខភាពល្អ ឈ្នះអស់មារសត្រូវទាំងឡាយដែលចង់បានទឹកដីកម្ពុជានៃយេីង។

ជាមួយគ្នានេះកងកម្លាំងទាំងបីស្ថាប័ន ក៏បានថ្លែងអំណរគុណទៅដល់សភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ដែលបានលះបង់ថវិកា ផ្ដល់នូវស្បៀង ជូនដល់កងទ័ពដែលកំពុងតែ ការពារ បូរណភាពទឹកដីនៅតាមបន្ទាត់ព្រំដែននៅក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ។ ដោយការចូលរួមចំណែកនេះបានធ្វើឱ្យពួកគាត់កាន់តែទទួលបានភាពកក់ក្តៅ និងប្ដេជ្ញាការពារថែរក្សាបូរណភាពទឹកដីមិនឱ្យសត្រូវឈ្លានពាន ទឹកដីកម្ពុជាបានឡើយ។

លោកឧកញ៉ា អុឹង វណ្ណម៉ៅ ប្រាប់ថា៖ គ្រឿងបរិភោគឧបភោគនិងថវិការដែលបានប្រគល់ជូនកងទ័ពជួរមុខប្រាសាទតាមាន់រួមមាន៖ អង្ករ៦០០គីឡូក្រាម- ទឹកស៊ីអ៉ីវ៥០យួរ- ទឹកត្រី ៥០យួរ- សៀង៣០គីឡូក្រាម- ពងទា៥០០គ្រាប់- តង់៤៤តង់- ធូបមូស ២កេស- ទឹកបរិសុទ្ធ១០០យួរ- បារី ៤ប៊ិច១០-អាវភ្លៀង៣១០អាវ- នំ១៤កេស- កាហ្វេ ២កេស- ម្សៅភេសាត់ ២៤កំប៉ុង និងថវិកាសរុប ១៣,៥៥៧,៣៨១រៀល និង៣៨៣ដុល្លារសហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា៖ សម្រាប់នូវគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ដែលយកទៅផ្ដល់ជូនកងកម្លាំងជួរមុខទាំង២គោលដៅរួមមាន៖ ១,វរៈសេនាតូចនគរបាលការពារព្រំដែនជើងគោក៧០២ ភូមិគោគសង្កើច ឃុំគោគមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។២,កងពលតូចថ្មើរជើងលេខ៤២ ប្រចាំទិសទី៣ ប្រាសាទតាមាន់ ក្នុងឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ៕ដោយ៖ឃិន គន្ធា