សៀមរាប: លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តបានចុះ
ពិនិត្យការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរដល់បងប្អូនប្រជាពលរដ្ឋនៅភូមិគោកត្នោត សង្កាត់គោកចក ក្រុងសៀមរាបនាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។
លោកឧត្តមសេនីយ៍ត្រី នៅ អេងវណ្ណនី ស្នងការរងទទួលផែនអត្តសញ្ញាណកម្មបានបញ្ជាក់ថាបងប្អូនដែលមានអត្តសញ្ញណបណ្ណអស់សុពលភាព និងសុពលភាពនៅតិចជាង១៨០ថ្ងៃ មានច្រេីននៅតាមបណ្តាភូមិមួយចំនួន ដែលតម្រូវឱ្យក្រុមការងារចុះបំពេញបែបបទផ្តល់ឡេីងវិញតាមរយៈរថយន្តចល័តរបស់ស្នងការនរគបាលខេត្ត។
លោកឧត្តមសេនីយ៍ត្រី បានបញ្ជាក់បន្ថែមថា ក្នុងរយៈពេល ៩ថ្ងៃ ដែលក្រុមការងារបានចុះថត និងផ្តល់ថ្មីបានសរុប ចំនួន ១ ៣១៥នាក់ ក្នុងនោះភូមិនគរក្រៅចំនួន ៨៦៤នាក់ និងភូមិគោកត្នោត ៤៥១នាក់។
លោក លី សារី អភិបាលរងខេត្តក៏បានផ្តាំផ្ញេីដល់មន្ត្រីជំនាញផ្តល់អត្តសញ្ញាណបណ្ណត្រូវផ្ទៀងផ្ទាត់នូវអក្ខាវិរុទ្ធ របស់បងប្អូនឱ្យល្អិតល្អន់មុននឹងដាក់បញ្ជូនទៅព្រីន ចៀសវាងចេញអត្តសញ្ញាណបណ្ណដល់បងប្អូនមានការខុសពិបាកក្នុងការកែសម្រួល។ លោក អភិបាលរងខេត្តក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអត្តសញ្ញាណបណ្ណអស់សុពលភាពត្រូវមកធ្វេីថ្មី ម្យ៉ាងទៀតសូមផ្តល់ព័ត៌មានដល់បងប្អូនយេីងដែលទេីបត្រឡប់មកពីធ្វេីការនៅប្រទេសថៃឲ្យមកធ្វេីអត្តសញ្ញាណបណ្ណ ដេីម្បីយកទៅប្រេីប្រាស់តាមតម្រូវការ ។
លោក អភិបាលរងខេត្តបានថ្លែងអំណរគុណដល់មន្ត្រីជំនាញទាំងអស់ដែលបានចុះថត និងផ្តល់អត្តសញ្ញាណបណ្ណថ្មីដល់បងប្អូនប្រជាពលរដ្ឋដល់មូលដ្ឋានតាមរយៈ រថយន្តចល័តនាពេលនេះ៕






































