ដោយពូ កំដរ
សៀមរាប: លោក លឿម រស្មី ឋានន្តស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែលេខ២ ក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត
សៀមរាប ជំនួនលោក គី វិរិន្ទ ដែលត្រូវបានចូលនិវត្ត ដែលបានប្រារព្វធ្វនៅសាលប្រជុំសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត លោក លី សារី អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាល ខេត្ត ព្រមទាំងវត្តមានឯកឧត្តម លោកជំទាវអបដំណើរប្រតិភូ រដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងមន្ត្រីរាជការក្រោមឱវាទនៃមន្ទីរសាធារណការខេត្តចូលរួមផងដែរ ។
បន្ទាប់ពីពិធីប្រកាសប្រគល់សេចក្តីសម្រេចនិងត្រារួចមក លោក លឿម រស្មី ប្រធានមន្ទីរដែលទើបតែងតាំងថ្មី បានបង្ហាញឆន្ទះថា ខិតខំបញ្ចេញនូវកម្លាំងកាយចិត្ត និងយកចំណេះដឹង ចំណេះធ្វើ ចូលរួមអភិវឌ្ឍលើវិស័យសាធារណការក្នុងខេត្តសៀមរាប ឲ្យកាន់តែរីកចម្រើន ក្នុងការបម្រើប្រជាពលរដ្ឋក្នុងខេត្ត សំខាន់លើវិស័យទេសចរណ៍ ដោយបន្ត ការជួសជុលស្តារ និង ស្ថាបនា សាងសង់ ថែទាំហេដ្ឋារចនាសម្ពន្ត័ផ្លូវថ្នល់ ស្ពាន ពិសេសកាផ្តល់លើសេវាសាធារណៈ លើវិស័យដឹកជញ្ជូនផ្លូវគោក ។
លោក លី សារី អភិបាលរងខេត្ត បានមានប្រសាសន៍ ក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានមន្ទីរសាធា រណការនិងដឹកជញ្ជូនខេត្ត នាពេលនោះដោយបញ្ជាក់ថា ការប្រគល់ភារកិច្ច និងការទទួលខុសត្រូវមួយថែមទៀត ដែល តម្រូវឲ្យសាមីខ្លួនត្រូវបញ្ចេញឲ្យអស់សមត្ថភាព លទ្ធភាព និង ទេពកោសល្យ ដើមី្បជំនះបានរាល់ការលំបាកនានា ដែល កើតឡើង និង ចាំបាច់ត្រូវមានការសហការជាមួយថ្នាក់ដឹកនាំ និង មន្ត្រីក្រោមឱវាទ ដើមី្បធ្វើឲ្យអង្គភាពមានការប្រែប្រួលមុខមាត់ថ្មី សំដៅធានានូវកិច្ចការងារស្នូលទាំងឡាយដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវ ចំពោះមុខក្រសួង និង រដ្ឋបាលខេត្តប្រគល់ជូន ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត បានធ្វើការចែករំលែក និង ផ្តល់នូវចំណេះ ដឹង ជាបទពិសោធន៍មួយចំនួន លើការដឹកនាំរបស់លោកប្រធានមន្ទីរទើបចូលកាន់មុខតំណែងថ្មី ក្នុងបរិបទនៃកំណែ ទម្រង់ស៊ីជម្រៅ ការងារពង្រឹងអភិបាលកិច្ច នៃការផ្តល់សេវា និង គោលការណ៍ណែនាំថ្មី ព្រមទាំងពង្រឹងប្រពៃណីសាមគ្គីឯកភាពផ្ទៃក្នុង ឲ្យកាន់តែប្រសើរ ទូលំទូលាយរវាងថ្នាក់លើ ថ្នាក់ក្រោម និង បណ្តាមន្ទីរ អង្គភាព ក្រុង ស្រុង ព្រម ទាំងបង្កើនប្រសិទ្ធភាពគ្រប់់មន្ត្រីរាជការ និង ការពង្រឹងវិន័យការងារ លើកទឹកចិត្តមន្ត្រីក្រោមឱវាទទទួលខុសត្រូវ ក្នុងការអនុវត្តភារកិច្ចដែលបានប្រគល់ជូន មានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា បានបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តសៀមរាប អាស្រ័យមានការជឿជាក់យ៉ាងច្បាស់ពីរាជរដ្ឋាភិបាល ក្រសួងសម៉ី និង អាជ្ញាធរខេត្ត ចំពោះមន្ត្រីថ្នាក់ដឹកនាំនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាការលើកទឹកចិត្តដល់មន្ត្រី ឲ្យបន្តខិតខំបំពេញភារកិច្ចក្នុងការ បម្រើជាតិមាតុភូ ។ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការផ្តាំផ្ញើ ដល់ថ្នាក់ដឹកនាំនិងមន្ត្រីក្នុងមន្ទីរ ជាពិសេសប្រធានមន្ទីរថ្មី ដែលទើបទទួលតំណែងនាពេលនេះ ត្រូវធ្វើការពង្រឹងវិន័យការងារ តាមរយៈម៉ោងពេលវេលាបំពេញការងារ ការគោរពច្បាប់ បញ្ជា និង ការចាត់តាំង ដើមី្បចៀសវាងការប៉ះពាល់ដល់ប្រសិទ្ធភាពការងារ និងតម្លៃថ្លៃថ្នូររបស់អង្គភាព ។ ម៉្យាងទៀត ត្រូវបន្តរក្សាប្រពៃណីសាមគ្គីភាព និងកិច្ចសហប្រតិបត្តការផ្ទៃក្នុងបានល្អ និង បណ្តាមន្ទីរអង្គភាពនានា និង ត្រូវរួមសុខរួម ទុក្ខ កសាងឲ្យបាននូវភាពសុខដុមរមនា និង ចេះជួយគ្នាទៅវិញទៅមក ទាំងស្មារតីនិងសម្ភារៈ ។ ត្រូវបង្កើនការបណ្តុះ បណ្តាលការងាររៀនសូត្រ សិក្សាស្វែងយល់បន្ថែម ក្នុការបង្កើនូវចំណេះដឹង ចំណេះធ្វើ ព្រមទាំងត្រូវសិក្សាលើបច្ចេកវិទ្យាឌីជីថល ដើមី្បធ្វើឲ្យកិច្ចការងារស្នូលរបស់យើង មានភាពលឿនឆាប់រហ័ស ក្នុងការបម្រើេសវាសាធារណៈជូនដល់ ប្រជាពលរដ្ឋ ៕





































