(កំពង់ធំ)÷ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវរសេនីយ៍ទោ
ស៊ុន ណារិន ប្រធានទីបញ្ជការស្រាលយោធភូមិភាគទី៤តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសហការជាមួយកម្លាំងសមត្ថកិច្ចជំនាញរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្ដាយ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចតាសោម ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ក្រុមជំនាញបានទប់ស្កាត់ បង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបជាលទ្ធផលអនុវត្តបាន០១ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន០៤របាំងរបាំងប្រវែង៤០០ម៉ែត្រ បង្គោលចំនួន២០០ដើម សាច់ឡុកចំនួន៨គ្រឿង លបលូចំនួន៨មាត់
ចាក់ព្រលែងកូនស្រីចម្រុះចំនួន៥គីឡូក្រាម ចូលទន្លេវិញ។
ជាមួយគ្នានេះផងដែរលោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក សុខ វណ្ណដា នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច ព្រែកបាឡត ក្នុងភូមិសាស្ត្របាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន (០១ ករណី) បានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់ របាំងសាច់អួនក្រឡាញឹក នៅនឹងកន្លែងរួមមាន÷
របាំងសាច់អូនក្រឡាញឹកចំនួន០២របាំង ប្រវែង២២០ម៉ែត្រ
ឡុកសាច់អូនចំនួន៥គ្រឿង លូសាច់អួនចំនួន៥មាត់ បង្គោលឈើចំនួន៥៧០ដើម ចាក់លែងត្រីចម្រុះចំនួន៥គីឡូក្រាមចូលទន្លេវិញ។
ចំណែកឯលោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង ដឹកនាំកម្លាំងសហគមន៍នេសាទស្ពានគ្រង និងសហគមន៍នេសាទនាងនយតាពី ចុះបង្រ្កាបបទល្មើសជលផលក្នុងភូមិសាស្រ្តស្រិកស្ទោង ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០២ករណីបានរុះរើ កាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ ១.របាំងស្បៃមុងចំនួន១៥របាំង ប្រវែង៨០០ម៉ែត្រ ឡុកចំនួន១០គ្រឿង លូចំនួន១០មាត់។ ២.របាំងសាច់អួនក្រឡាញុឹកចំនួន ៨របាំងប្រវែង ១២០០មឡុកចំនួន៨គ្រឿង លូចំនួន៨មាត់ បង្គោលចំនួន៥០០ដើមចាក់ព្រលែងត្រីទំងន់៤០គីឡូក្រាមចូលទន្លេវិញ។
នៅថ្ងៃដដែលលោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ បានចុះបង្ក្រាបបទល្មើសជលផលនៅចំណុចខាងលិចភូមិទួលតាមុំ.សានស្រី.ដៃវែងនិងអូលួស្ថិតក្នុងភូមិសាស្រ្តឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ជាលទ្ធផលអនុវត្តបាន០២ករណី បានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ ១.របាំងសាច់អួនក្រឡាញិក០២ប្រវែង១២៥ម៉ែត្រ ឡុក០២គ្រឿង
លបលូ០៦មាត់។ ២.របាំងស្បៃមុង០៦របាំងប្រវែង៣៦៥ម៉ែត្រ ឡុក០៦គ្រឿង លបលូ០៦មាត់បង្គោល១៣៨ដើម ចាក់លែងត្រីចម្រុះទំងន់១០គីឡូក្រាមចូលទន្លេវិញ។
ក្នុងនោះលោក សៅ វណ្ណសិរីវុទ្ធ នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ មន្ត្រីជាប់កិច្ចសន្យា និងគណៈកម្មការសហគមន៍នេសាទសាមគ្គីកំពង់គោ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មេីសជលផល នៅចំណុចបឹងព្រះស្នែង ក្នុងដែនសហគមន៍នេសាទសាមគ្គីកំពង់គោ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិខ្សាច់ជីរស់ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ។ តាមការត្រួតពិនិត្យជាក់ស្តែងឃើញថាពុំមានអ្វីគួអោយកត់សម្គាល់។
សូមបញ្ជាក់ផងដែរថា សម្រាប់សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានប្រើប្រាស់មធ្យោបាយកាណូតចំនួន ៣គ្រឿង និងប្រើប្រេងសាំងអស់ចំនួន៣៥លីត្រ។ សង្កាត់រដ្ឋបាលជលផលពាមបាង បានប្រើប្រាស់ជាមធ្យោបាយកាណូតចំនួន៥គ្រឿង និងប្រើប្រាស់ប្រេងចំនួន៧០លីត្រផងដែរ។





































