ភ្នំពញ៖ នៅលើអាខោនហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបាន មូលហេតុនៅពីក្រោយការពាក់អាវ «មោទនភាពជាតិខ្មែរ» ក្នុងកម្មវិធីផ្លូវការរបស់ខ្ញុំ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖«ខ្ញុំសូមលើកទឹកចិត្ត និងអំពាវនាវដល់កូនខ្មែរគ្រប់រូប ចូលរួមកម្មវិធី «តស់!យើងរួមគ្នាច្រៀងចម្រៀងជាតិដើម្បីគាំទ្រដល់វីរកងទ័ពជួរមុខ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ ស្អែកនេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការក្រោកឈររបស់ពួកយើង ឈរដោយរឹងមាំ ឈរដោយជឿជាក់ ឈរដោយភាពកក់ក្តៅ ច្រៀងបទ «នគររាជ» បទ «ពង្សាវតារខ្មែរ» បទ «សុវណ្ណភូមិដីខ្មែរ» និងបទ «គន់មើលទៅមេឃ» គឺជាស្មារតីស្នេហាជាតិដ៏ឧត្តុង្គឧត្តមមួយ ដែលក្លាយជាកម្លាំងចិត្ត និងថាមពលដ៏ខ្លាំងក្លាបញ្ជូនទៅដល់កងទ័ពជួរមុខរបស់យើង»៕





































