ឧត្តរមានជ័យ៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋ
ប្រមាណ ១,៥០០ គ្រួសារ ក្នុង ១២ ភូមិ ៣ ឃុំ នៃស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលរស់នៅក្បែរតំបន់ប្រឈមកំពុងមានជម្លោះប្រដាប់អាវុធរវាងកងទ័ពកម្ពុជា-ថៃ នៅតំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី និងថ្មដូន បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់មកទីទួលសុវត្ថិភាព ដោយសុវត្ថិភាពអស់ហើយនៅល្ងាចថ្ងៃទី ២៤ កក្កដា ២០២៥។
សរុបរួមទាំងប្រជាពលរដ្ឋមកពីតំបន់ផ្សេងទៀតផង មានប្រមាណជាង ២,៤០០ គ្រួសារ ដែលកំពុងស្ថិតនៅទីទួលសុវត្ថិភាពទាំងអស់ តាមបណ្តាស្រុកក្នុងខេត្តឧត្តរមានជ័យ៕ដោយ៖ភ្នំដងរ៉ែក






































