(កំពង់ធំ)÷ លោក គន ចាន់សីហា នាយសង្កាត់រដ្ឋបាលជលផលស្ទោង សហការណ៍ជាមួយកម្លាំងតំបន់សឹករង ដឹកនាំសហគមន៍នេសាទនាងនយតាពីសាមគ្គីស្វាយអៀ និង សហគមន៍នេសាទស្ពានគ្រង ចុះបង្រ្កាបបទល្មើសជលផលនៅចំណុច:ត្រីពង ប្រផៅ កោះ ខ្នាយមាន់ រាំងជ្រុំ ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។លទ្ធផល
អនុវត្តបាន១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷របាំងស្បៃមុងចំនួន២៥របាំងប្រវែង១៥០០ម៉ែត្រ បង្គោលចំនួន៥០០ដើម ឡុកចំនួន២៥គ្រឿង លូចំនួន៥០មាត់ និងចាក់ព្រលែងត្រីទំងន់៥០គីឡូក្រាមចូលទន្លេវិញ។ លោក លឹម សុថាត នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម បានចូលរួមជាមួយលោកវីរៈសេនីយ៍ទោស៊ុន សារិន ប្រធានទីបញ្ជាការស្រាល(យោធភូមិភាគទី៤)តំបន់ប្រតិបត្តិការសឹករងកំពង់ធំបានរួមសហការជាមួយសមត្ថកិច្ចជំនាញរដ្ឋបាលជលផលប្រចាំឃុំផាត់សណ្តាយ ចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចចុងពាម ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន÷ របាំងសាច់អួនក្រឡាញឹកចំនួន០២របាំងប្រវែង៤៥០ម៉ែត្រ បង្គោលចំនួន២០០ដើម សាច់ឡុកចំនួន ២គ្រឿង លបលូចំនួន៤មាត់ នៅថ្ងៃទី២២ ខែកក្កដាឆ្នាំ២០២៥។
នៅថ្ងៃដដែលលោក ហួន ផល សង្កាត់រដ្ឋបាលជលផលពាមបាង បានចូលរួមជាមួយលោកអនុសេនីយ៍ឯក សុក វណ្ណដា នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) សហការជាមួយ កម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការ ឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច បឹងប្រសាន ឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ។ លទ្ធផលអនុវត្តបាន(០១ករណី) បានរុះរើបំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់ របាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ របាំងស្បៃមុងចំនួន២របាំងប្រវែង២៤០ម៉ែត្រ ឡុកស្បៃមុងចំនួន៦គ្រឿង លូស្បៃមុងចំនួន១២មាត់ បង្គោលឈើចំនួន២៦០ដើម។ លោក ភិន សុភា នាយសង្កាត់រដ្ឋបាលជលផលបារាយណ៍(ប្រចាំស្រុកតាំងគោក) បានចូលរួមជាមួយទីបញ្ជាការស្រាលកោះរះ ចុះបង្ក្រាបបទល្មើសជលផលនៅចំណុច: ដៃស្រឡៅ កោះតាកែវ បឹងទុង បឹងកក់និងចង្អើរលាវ ស្ថិក្នុងភូមិសាស្រ្តឃុំស្រឡៅ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន០១ករណីបានរុះរើបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅហ្នឹងកន្លែងរួមមាន÷ របាំងស្បៃមុង០៨របាំងមានប្រវែង៣៨៤ម៉ែត្រ ឡុកចំនួន០៨គ្រឿង លូចំនួន០៨មាត់បង្គោលចំនួន១៨៤ដើម ចាក់លែងត្រីចម្រុះទំងន់១៥គីឡូក្រាម។
សូមជម្រាបផងដែរថា សម្រាប់សង្កាត់រដ្ឋបាលជលផលស្ទោងបានប្រើប្រាស់កាណូតចំនួន០៣គ្រឿង ប្រើប្រេងសាំងអស់៤០លីត្រ។ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមប្រើប្រាស់មធ្យោបាយសរុបកាណូត៣គ្រឿង និងប្រើប្រេងសាំងអស់ចំនួន៤០លីត្រ។ សង្កាត់រដ្ឋបាលជលផលពាមបាងប្រើប្រាស់មធ្យោបាយកាណូតចំនួន៤គ្រឿង ប្រើប្រាស់ប្រេងចំនួន៨០លីត្រ។






































