ដោយឃិន គន្ធា
បន្ទាយមានជ័យ៖ ផ្លូវមួយខ្សែដែលរងការខូចខាតស្ទើទាំងស្រុងកន្លងមក មានប្រវែង ១៣គីឡូម៉ែត្រ ពីភូមិកុងសៀម ឃុំណាំតៅ ទៅភូមិកូនខ្លែង,ភូមិធ្មេញត្រី, ភូមិតេជោ និងសន្តិភាពការ៉េពីរ ស្ថិតក្នុងឃុំប៉ោយចារ ត្រូវបានអាជ្ញាធរខេត្តធ្វើការជួសជុលស្ថាបនាឡេីងវិញដើម្បីសម្រួលជូនដល់បងប្អូនប្រជាពលរដ្ឋធ្វើចរាចរណ៏
ប្រកបដោយភាពល្អប្រសើរក្នុងការដឹកជញ្ជូនកសិផលនានាឆ្លងកាត់ពីភូមិមួយទៅភូមិមួយ ការចុះពិនិត្យស្ថាបនានេះធ្វើកាលពី ថ្ងៃទី២៣កក្កដាឆ្នាំ២០២៥។
ជាមួយគ្នានោះដែរឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងឯ កឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំក្រុមការងារមន្រ្តីជំនាញចុះធ្វើការពិនិត្យនិងជួសជុល ស្ថាបនាផ្លូវមួយខ្សែដែលមានប្រវែង ១៣ គីឡូម៉ែត្រ ឡើងវិញស្ថិតក្នុងឃុំចំនួនពីរ ដោយក្រាលថ្ម គៀរកិនបង្ហាប់ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ងាយស្រួលធ្វេីដំណេីរទៅទីរួមស្រុកភ្នំស្រុក ក៏ដូចជាដឹកជញ្ជូនកសិផល ផ្សេងៗប្រកបដោយសុវត្ថិភាពផងដែរ។
យ៉ាងណាម៉ិញប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវបានសម្តែងនូវក្តីសប្បាយរីករាយ ខណះឃើញផ្លូវខាងលេីត្រូវបានជួសជុលស្ថាបនាឡើងវិញជូនដល់ពួកគាត់ក្នុងការធ្វើដំណើរ។
ពលរដ្ឋបានបន្តថា ដោយកន្លងមកទីតាំងផ្លូវខាងលើគឺមានការលំបាកខ្លាំងណាស់នៅដូវវស្សា ការធ្វើដំណើរ ទៅទីរួមស្រុកម្តងៗពិសេសនោះសិស្សានុសិស្ស ត្រូវទៅរៀនសូត្រមានការលំបាកទម្រាំធ្វើដំណើរទៅសាលានៅឯទីរួមស្រុកគឺត្រូវចំណាយពេលវេលាយូរដោយសារផ្លូវនេះនៅរដូវវស្សាមានការជនលិចផ្លូវនិងរអិលផងដែរ។
ទន្ទឹមគ្នានោះដែរលោក ឃុត ឃួន មេឃុំប៉ោយចារ បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់គិតគូរពីបញ្ហាលំបាកដល់ពលរដ្ឋក្នុងមូលដ្ឋានដោយបានយកគ្រឿងចក្រ ធ្វើការជួសជុលស្ថាបនាផ្លូវខាងលេីឡើងវិញជូនពលរដ្ឋដើម្បីផ្តល់ភាពងាយស្រួលបានធ្វេីដំណេីរទៅទីរួមស្រុកដើម្បីព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុក ក៏ដូចជាសិស្សានុស្សទៅសិក្សារៀនសូត្រផងដែរ។ លោក ឃុត ឃួន មេឃុំ
លោកមេឃុំបានបន្តថា ផ្លូវខាងលេីនេះ គឺជាផ្លូវសសៃរឈាមសេដ្ឋកិច្ចក្នុងមូលដ្ឋានមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងស្រុកធ្វេីដំណេីរ ដឹកជញ្ជូនកសិកផលផ្សេងៗ ក៏ដូចជាការឆ្លងកាត់ចំនួន៥ភូមិ ដោយភ្ជាប់ទៅភូមិតេជោសន្តិភាពការ៉េពីរន៨ងភ្ជាប់ទៅខេត្តឧត្តរមានជ័យផងដែន៕






































