ប្អូនស្រីពោះធំម្នាក់ ជួបអាការសម្រាលកូនអត់ចេញ ត្រូវបានអូប័រល្បឿនលឿនក្រមហ៊ុន GTVC របស់អ្នកឧកញ៉ាទៀ វិចិត្រ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់

0

ខេត្តព្រះសីហនុ៖អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេស ចរណ៍ ជលយាន ខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥នេះ បានបញ្ជូនអូប័រល្បឿនលឿន មួយគ្រឿងចេញទៅក្រុងកោះរ៉ុង ដឹកប្អូនស្រីម្នាក់ដែលមានផ្ទៃពោះ អាការសម្រាលកូនអត់ចេញ ដើម្បីបញ្ជូន ទៅកាន់មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុជួយសង្គ្រោះបន្ទាន់។

ប្អូនស្រីខាងលើមានឈ្មោះ ឡុង ស្រីឌី អាយុ ២០ឆ្នាំ រស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុង កោះរ៉ុង។ប្អូនស្រី ត្រូវបានក្រុមការងារ របស់អ្នកឧកញ៉ា បញ្ជូនតាមអូប័រ មកកាន់កំពង់ផែទេសចរណ៍ក្រុង ព្រះសីហនុដោយសុវត្ថិភាព នឹងបន្តដឹកតាមរថយន្តសង្គ្រោះក្រមហ៊ុន GTVC របស់អ្នកឧកញ៉ា យកទៅ សង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ក្នុងខេត្តព្រះសីហនុ៕

នាគសមុទ្រ