ប្រមុខការបរទេស នាំអង្គទូត១៥ប្រទេស ទៅពិនិត្យស្ថានភាពថៃទម្លាក់គ្រាប់បែកទម្ងន់ប្រមាណមួយតោននិងការខូចខាតនានា

0

ឧត្តរមានជ័យ៖ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៥នេះខ្ញុំបានអមដំណើរ ឯឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងបរទេសកម្ពុជា ដឹកនាំតំណាងទូតមកពីប្រទេសចំនួន១៥ ប្រចាំកម្ពុជា ចុះពិនិត្យទីតាំងដែលត្រូវបានថៃទម្លាក់គ្រាប់បែកMK-84 ទម្ងន់ប្រមាណ១តោន នៅក្នុងស្រុកបន្ទាយអំពិល និងជំរុំភៀសសឹកនៅខេត្តឧត្តរមានជ័យ។

អង្គទូតមកពីប្រទេសទាំង១៥នេះ គឺមាននៅក្នុងតំបន់អាស៊ាន និងបណ្ដាប្រទេសធំៗក្នុងពិភពលោកដូចជា អាមេរិក ចិន ចក្រភពអង់គ្លេស ជប៉ុន ឥណ្ឌា អូស្រ្តាលី និងសហគមអឺរ៉ុប។ដោយ៖ភ្នំដងរ៉ែក