សាកលវិទ្យាល័យថៃ បានដកសញ្ញាបត្រពីសម្តេចតេជោ ហ៊ុន សែន !

0

រាជធានីភ្នំពេញ៖ រឿងសាកលវិទ្យាល័យថៃដកសញ្ញាបត្រ សម្ដេចតេជោ ហ៊ុន សែន បានតបថា ខួរក្បាលសម្ដេចមិនកើតចេញពីសាលានោះទេ។

សម្តេចតេជោ បានឆ្លើយតបនឹងសាកលវិទ្យាល័យមួយរបស់ថៃ ដែលបានបោះឆ្នោតដកហូតសញ្ញាបត្រកិត្ដិយសថ្នាក់បណ្ឌិត សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្ដាញសង្គមថា គឺជារឿងគួរអស់សំណើចណាស់ ព្រោះសម្ដេច បានបោះសញ្ញាបត្រនោះចោលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ មកម៉្លេះ ហើយខួរក្បាលសម្ដេច ក៏មិនកើតចេញពីសាលានោះដែរ។

សម្ដេចតេជោ បានបញ្ជាក់ថា៖“គួរអស់សំណើចណាស់ ថ្ងៃនេះខ្ញុំលឺថាសាកលវិទ្យាល័យថៃមួយនោះ ដែលខ្ញុំមិនចាំឈ្មោះផង បានបោះឆ្នោតដកហូតសញ្ញាបត្រពីខ្ញុំ ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកវិញថា អ្នកមិនបាច់ដកចេញសញ្ញាបត្រពីខ្ញុំនោះទេ ព្រោះខ្ញុំបានបោះវាចោលចូលក្នុងបង្គន់តាំងពីឆ្នាំ២០០៨ នៅពេលដែលថៃលើកកងទ័ពចូលឈ្លានពានប្រាសាទព្រះវិហាររបស់ខ្មែរមកម៉្លេះ។

សម្តេចបានបញ្ជាក់ទៀតថា សញ្ញាបត្ររបស់អ្នកគ្មានតម្លៃណាមួយសម្រាប់ខ្ញុំរក្សាទុកនោះទេ។សម្តេចថា ខ្ញុំមិនមានមោទនភាពណាមួយចំពោះក្រដាសសញ្ញាបត្រមួយសន្លឹករបស់អ្នកនោះឡើយ។ ហើយខួរក្បាលរបស់ ហ៊ុន សែន មិនមែនកើតចេញពីសាលារបស់អ្នកឯងនោះទេ ខួរក្បាលរបស់ ហ៊ុន សែន គឺកើតចេញពីការបង្រៀនរបស់ប្រជាជនខែ្មរ និងសាលារៀនរបស់កម្ពុជា”៕s/b