ឧត្ដរមានជ័យ ៖ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ដឧត្ដរមានជ័យ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះផ្សព្វផ្សាយអំពី
គ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដើម្បីបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ គ្រាប់មិនទាន់ផ្ទុះទាំងនេះអាចកប់បាត់ក្នុងដី ឬនៅរាយប៉ាយតាមតំបន់ផ្សេងៗ ជាពិសេសកន្លែងដែលមានការប្រយុទ្ធគ្នា៕ដោយ៖ភ្នំដងរ៉ែក






































