លោកឧត្តមសេនីយ៍ទោ ហេង សុផល : ទីណាមានការលំបាក ទីនោះតែងតែមានវត្តមានថ្នាក់ដឹកនាំ និងកងកម្លាំងជួយអន្តរាគមន៍ ទាន់ពេលវេលា

0

កំពង់ធំ÷ លោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការនគរបាលខេត្ត និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ ដែលជួបឧបទ្ទវហេតុ ដោយសារខ្យល់កន្ទ្រាក់ កាលរសៀលថ្ងៃទី០៩។
ខែសីហា ឆ្នាំ២០២៥ ស្ថិតនៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្តាន់ ខេត្តកំពង់ធំ  នៅថ្ងៃទី១០ ខែសីហាឆ្នាំ២០២៥។

ក្នុងពិធីនោះលោកឧត្តមសេនីយ៍ទោ ហេង សុផល បានលើកឡើងថា បន្ទាប់ពីទទួលបានព័ត៌មានបន្ទាន់ដោយមានការចង្អុលបង្ហាញពីឯកឧត្តម នួន
ផារ័ត្ន អភិបាលខេត្ត និងជាប្រធានគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត លោកបានដឹកនាំកងកម្លាំង ចុះជួយអន្តរាគមន៍ដល់គេហដ្ឋានបងប្អូននាឱកាសនេះ ។

លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពង់ធំបានពាំនាំប្រសាសន៍ផ្ដាំផ្ញើពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ឯកឧត្តមអភិបាលខេត្ត និង  ជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត
ថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខសុខុមាលភាព ការប្រកបមុខរបរចិញ្ចឹមជីវិតរបស់បងប្អូនជាប្រចាំថ្ងៃផងដែរ ។

ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ទោ បានសម្ដែងនូវការចូលរួមសោកស្តាយយ៉ាងក្រៃលែង ចំពោះការខូចខាតខូចខាតទីជម្រកកន្លែងស្នាក់នៅ និងទ្រព្យសម្បត្តិមួយចំនួន របស់បងប្អូន ដោយសារបាតុភូតធម្មជាតិ ខ្យល់កន្ត្រាក់ ក្នុងនោះផងដែរក៏មិនប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។

ជាកិច្ចចុងក្រោយលោកឧត្តមសេនីយ៍ទោ ហេង សុផលស្នងការនគរបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដដល់បងប្អូនប្រជាពលរដ្ឋ បើជួបការលំបាក ឬបញ្ហាប្រឈម ដោយប្រការណាមួយ សូមបងប្អូនទំនាក់ទំនង មកអង្គភាព ស្នងការដ្ឋាននគរបាល អធិការដ្ឋាននគរបាលស្រុក ឬប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីមានមូលដ្ឋានជួយអន្តរាគមន៍ ដោះស្រាយជូនបងប្អូន បានទាន់ពេលវេលា។

សូមបញ្ជាក់ដែរថា ស្ថិតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានឧបត្ថម្ភ ដល់ប្រជាពលរដ្ឋ ដែលរង់គ្រោះដោយសារខ្យល់កន្ត្រាក់មាន÷ ១-ផ្ទះរលំចំនួន១គ្រួសារទទួលបាន ថវិកា ២០០,០០០រៀល អង្ករ៥០គីឡូក្រាម ឃីតចំនួន ០១ កញ្ចប់។ ២-ផ្ទះរបើកដំបូលចំនួន០៥គ្រួសារ ទទួលបានថវិកា១០០,០០០រៀល អង្ករ៥០គីឡូក្រាម ឃីតចំនួន ០១ កញ្ចប់ផងដែរ៕