ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី១០ ខែសីហា ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (MACPP) ដែលមាននិវេសនដ្ឋានស្ថិតក្នុង និងក្រៅប្រទេសកម្ពុជា សរុបចំនួន៩ប្រទេស ស្មើនឹង១៤រូប បានចុះមកដល់ខេត្តឧត្តរមានជ័យ ដើម្បីពិនិត្យស្ថានភាពជាក់ស្ដែង ដែលទាហានថៃបានផ្លោងគ្រាប់ចូល និងជំរំភៀសសឹក ស្ថិតក្នុងភូមិសាស្រ្តស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្រុមអនុព័ន្ធយោធាចុះពិនិត្យនៅវត្តតាមាន់សែនជ័យ សាលារៀន មណ្ឌលសុខភាព និងទីតាំងគ្រាប់មិនទាន់ផ្ទុះ MK 84 និងជំរំភៀសសឹកវត្តភ្នំថ្មកំបោរ ជាដើម។
សូមបញ្ជាក់ថា ក្រុមអនុព័ន្ធទាំង៩ប្រទេស រួមមានប្រទេស អូស្ត្រាលី ចក្រភពអង់គ្លេស កាណាដា ចិន បារាំង ជប៉ុន កូរ៉េខាងត្បូង ឡាវ និងវៀតណាម៕ដោយ៖ភ្នំដងរ៉ែក






































