ខេត្តបន្ទាយមានជ័យ៖ ក្រុមទាហានសៀម បានព្យាយាមរាយបន្លាលួសនៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ នៅទល់មុខភូមិសាស្ត្រភូមិអូរបីជាន់ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥នេះ។
សកម្មភាពរបស់ទាហានសៀម ត្រូវគេរាយការណ៍ថា ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចនៅភូមិជោគជ័យ ធ្វើការទប់ស្កាត់យ៉ាងខ្លាំង។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
គួរបញ្ជាក់ថា នៅយប់ថ្ងៃទី២៥សីហា២០២៥ នេះ ប្រជាពលរដ្ឋបានរួមសាមគ្គីគ្នា មកបោះតង់សម្រាក ការពារភូមិដ្ឋានទឹកដីរបស់ពួកគាត់ ដោយបារម្ភខ្លាចក្រែងក្រុមទាហានសៀម វិលត្រឡប់ចូលមករាយលួសបន្លាឈ្លានពានទឹកដីជាថ្មីម្តងទៀត៕





































