លោក ជិន ស៊ីថា អញ្ជើញចូលរួមក្នុងពិធីរុក្ខទិវា នៅតំបន់ព្រៃអង់តែន(តំបន់៤៤)កម្លាំងជំនាញនៅតែបន្តចុះបង្ក្រាបទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប

0

កំពង់ធំ÷ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចូលរួមក្នុងពិធី រុក្ខទិវា ថ្នាក់ខេត្តនៅតំបន់ព្រៃ អង់តែន(តំបន់៤៤) ស្ថិតក្នុងឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ បន្តមកទៀតលោកនាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ បានចូលរួមប្រគល់ស្បៀងអាហារជូនដល់ក្រុមការងារទីបញ្ជាការស្រាលប្រចាំការទប់ស្កាត់ការរុករានទន្ទ្រានដីព្រៃលិចទឹកចំនួន៦ទីតាំងក្រុង/ស្រុក នៅពេលព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។

លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផលពាមបាង បានដឹកនាំមន្រ្តី ចូលរួមជាមួយលោកអនុសេនីយ៍ឯក ឈួន គឹមណាន នាយទាហានថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករងកំពង់ធំ (យោធភូមិភាគទី៤) និងកម្លាំងចម្រុះ ទីបញ្ជាការស្រាលប្រចាំការឃុំពាមបាង ស្រុកស្ទោង បានចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុច ត្រពាំងចក  ឃុំសំព្រោច និងចំណុចអាងយាយវ៉ា ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។ ជាលទ្ធផលអនុវត្តបាន(២ករណី) បានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទ ខុសច្បាប់ របាំងសាច់អួនក្រឡាញឹក និងរបាំងស្បៃមុង នៅនឹងកន្លែងរួមមាន÷ ១.របាំងសាច់អួនក្រឡាញឹកចំនួន១របាំង ប្រវែង១២០ម៉ែត្រ ឡុកសាច់អួនចំនួន១គ្រឿង លូសាច់អួនចំនួន២មាត់ បង្គោលចំនួន៨០ ដើម។ ២.របាំងស្បៃមុងចំនួន៥របាំង ប្រវែង៣៥០ម៉ែត្រ ឡុកស្បៃមុងចំនួន ៥គ្រឿង លូឬលប ស្បៃមុងចំនួន៥មាត់ បង្គោលកូនឈើចំនួន២១០ដើម លែងកូនត្រីចំរុះចំនួន៦គីឡូក្រាមចូលទន្លេវិញ។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្លាំងជំនាញចម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប បានប្រើប្រាស់មធ្យោបាយកាណូតចំនួន៣គ្រឿង ប្រើប្រាស់ប្រេងសាំងអស់ចំនួន៦០លីត្រផងដែរ។