តើរឿងបទល្មើសព្រៃឈើចម្រុះក្នុងស្រុកជីក្រែងមិនថយចុះវាជាឆ្នាំងបាយរបស់មេព្រៃមែនទេ?

0

ដោយ អ៊ុក ផ្លុង
សៀមរាប ÷ថ្ងៃព្រហស្បតិ៍ទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ មានឡានសាំយ៉ុង ចូលដឹកធ្យូងក្នុងភូមិពពេលឃុំពង្រក្រោម និងភូមិផ្សេងៗទៀតទាំងកណ្តាលថ្ងៃ)រឿងបទល្មើសព្រៃឈើក្នុងស្រុកជីក្រែង នៅពេល ដែលអ្នកសារព័ត៌មាន ឃើញបទល្មើសជាក់ស្តែងថតផ្តិតយករូបភាព ហើយទូរស័ព្ទទៅរដ្ឋបាលព្រៃឈើដើម្បី ធ្វើកិច្ចសម្ភាសន៍ ទោះបីទូរស័ព្ទចូលប៉ុន្មានដងក៏គ្មានការឆ្លើយតបដែរ។ ជាក់ស្តែងកាលពីពីទី២ ទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ អ្នកសារព័ត៌មានបានឃើញ ឡាន គោយន្តកន្រ្តៃ រឺម៉កដឹកធ្យូង ដឹកឈើស្រស់ និងឈើដុំ យ៉ាងគគ្រឹកគគ្រេងដូចហែរកឋិនអ្នកសារព័ត៌មាន បានទូរស័ព្ទទៅ នាយសង្កាត់រដ្ឋបាលព្រៃឈើ ខ្វាវ លោក ភោគវីរៈ និងនាយសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង លោក វង្ស សាំងសំរិត ហៅ ហុងដា ទូរស័ព្ទចូលជាច្រើនដងប៉ុន្តែគ្មានការឆ្លើយតប មានតែនាយផ្នែករដ្ឋបាលព្រៃឈើកំពង់ក្តី លោក សូរ ផល្លា ទេដែលឆ្លើយតប ប៉ុន្តែបទបញ្ជារបស់ នាយផ្នែកទៅកាន់ នាយសង្កាត់ហាក់ដូចជា គ្មានប្រសិទ្ធភាព ទាល់តែសោះ ពោលគឺ÷ <<បណ្ដោយឲ្យ បទល្មើស រួចខ្លួនរហូត>>។ ទោះបីជាយ៉ាងនេះក៏ដោយពាក្យចាស់ លោកពោលថា គ្មានអ្វីជាអាថ៌កំបាំង ទេលើលោកនេះ (ផោមក្នុងទឹក នៅតែមាន ក្លិនស្អុយ) នៅថ្ងៃទី០៤ ខែកញ្ញានេះ ប្រជាពលរដ្ឋ បានខ្សឹបប្រាប់អ្នកសារព័ត៌មាន មានថានាយសង្កាត់រដ្ឋព្រៃឈើក្នុងស្រុកជីក្រែងមាន កម្មករដើរប្រមូលលុយពីពីបទល្មើសព្រៃឈើ។ ពួកគាត់ បញ្ជាក់ថា នាយសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ មានកម្មករ ឈ្មោះ បឹង ជាអ្នកប្រមូលលុយពីបទល្មើសព្រៃឈើឲ្យលោក ភោគ វីរៈ រីឯ នាយសង្កាត់រដ្ឋបាលព្រៃឈើ ជីក្រែងក៏ មាន កម្មករដើរយកលុយពីបទល្មើសព្រៃឈើដែរ ជាក់ស្តែងនៅក្នុង ថ្ងៃព្រហស្បតិ៍ ទី៤ ខែ កញ្ញា ឆ្នាំ ២០២៥ នេះ ប្រជាពលរដ្ឋ ម្នាក់ក្នុងល័ក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះបាន ប្រាប់អ្នកសារព័ត៌មាន ថាគាត់ ឃើញ កម្មករលោក វង្ស សាំងសំរិត មកផ្ទះ លោក វ៉ាន់ ទំនងមកយកលុយព្រោះគាត់ឃើញ ឡានសាំយ៉ុងពណ៌ស្លា ទំ១ គ្រឿងកំពុងដាក់ធ្យូងនៅមុខ ផ្ទះ ម្ដាយក្មេក លោក អ៊ាម វ៉ាន់ ដោយចាក់សោរ បិទទ្វារបរបងជិត។ បើយោងតាមសម្តីរបស់ ប្រជាពលរដ្ឋថា លោក អ៊ាង វ៉ាន់ និង លោក វុិត ជាឈ្មួញកណ្តាលយ៉ាងធំដែល អ្នកស្រុក ដឹកជញ្ជូនធ្យូងតាមគោយន្តកន្ត្រៃងតាំងពីឃុំពង្រលើ កាត់តាម មុខស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើ គំរូ ដែលគ្រប់គ្រងដោយលោក ភោគ វីរះ សុទ្ធតែ យកទៅលក់ឲ្យ លោក អ៊ាន វ៉ាន់ និងលោក វិត នៅភូមិពពេល ទាំងអស់។ ពាក់ព័ន្ធករណីឡានសាំយ៉ុង និងរឺម៉កជាច្រើនបានចូលដឹកធ្យូងជាច្រើនគ្រឿងបានចូលមកដឹកធ្យូង ជាបន្តបន្ទាប់ ក្នុង ថ្ងៃព្រហស្បតិ៍ ទី៤ នេះអ្នកសារព័ត៌មាន បានព្យាយាមទូរស័ព្ទទៅ លោក សូរ ផល្លា ម្ដងហើយ ម្ដងទៀតទូរស័ព្ទចូលហើយប៉ុន្តែត្រូវបានលោកចុចផ្ដាច់។ ទន្ទឹមនឹងនេះដែរ បញ្ហាប្រជាពលរដ្ឋចោទប្រកាន់ថា លោក ភោគ វីរះ និង លោក វង្ស សាំង សំរិត ហៅហុងដាថា មានកម្ម ករដើយកលុយ ពីបទល្មើសព្រៃឈើ អ្នកសារព័ត៌មានមិនបាន សុំការបកស្រាយពីលោកទាំង២ ទេ ព្រោះ រាល់ដង ទូរស័ព្ទទៅគ្មានការឆ្លើយតបឡើយ។ ដោយសារតែមានការកាប់បំផ្លាញ់ កូនឈើ ចម្រុះចេញពី ដែនជម្រកសត្វព្រៃ បឹងពែរ និងព្រៃសហគមន៍ ដែលគ្រប់គ្រងដោយមន្ត្រីបរិស្ថានយកមកដុតក្នុងឡ កើតជា ធ្យូងយកទៅលក់ ក្នុងទឹក ដីរដ្ឋបាលព្រៃឈើក្នុង១ថ្ងៃៗ រាប់ពាន់ ដើមទើប ប្រជាពលរដ្ឋសូមសំណូមពរ ដល់ អភិបាលខេត្តសៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ ឲ្យចង្អុលបង្ហាញ ប្រធានមន្ទីររុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប លោក ទៀ គឹម សុទ្ធ និង ប្រធានមន្ទីរ បរិស្ថានលោក ស៊ុន គង់ ឲ្យពួកលោកដាស់តឿនកូនចៅក្រោមឱវាទ ត្រូវ អនុវត្តតាមតួនាទីរបស់ខ្លួនផងម្យ៉ាងវិញទៀតបើជា មន្ត្រីស្អាតស្អំជៀសវាងការរិះគន់ពីសំណាក់មហាជន សូមលើកទូរស័ព្ទ អ្នកសារព័ត៌មាន ផងព្រោះ សម្ដេច តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ដូចជា សម្ដេច បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ តែងមានប្រសាសន៍ថា អ្នកសារព័ត៌មាន ជាកញ្ចក់ឆ្លុះបញ្ចាំងសង្គម ហើយក៏ជាព្រាបនាំសារ ជូនរដ្ឋាភិបាល។ ចុះ ហេតុអ្វី បានជាអស់លោកមិនព្រម លើកទូរស័ព្ទអ្នកសារព័ត៌មាន? ហើយហេតុអ្វីក៏ចុចផ្ដាច់ទូរស័ព្ទអ្នកសារព័ត៌មាន?៕