ឧត្តរមានជ័យ៖ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១៤និង១៨នាទី នៅចំណុចខាងលិចផ្សារគោកមន ចម្ងាយ១០០ម៉ែត្រ ស្ថិតនៅភូមិគោកមនឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ មានករណីអគ្គិភ័យ កើតឡើងចំនួន ០១លើក បណ្តាលឲ្យឆេះផ្ទះ ០១ខ្នង ទំហំ ៦ម៉ែត្រx១២ម៉ែត្រ ឡៅតឿ សង់អំពីថ្មក្រោម ឈើលើ
ដំបូលប្រក់សុីប្រូ និង សម្ភារៈក្នុងផ្ទះ ក្នុងលំនៅដ្ឋានរបស់ឈ្មោះ ឡាយ រ៉ា ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរយោធា និងប្រពន្ធឈ្មោះ សូ សុីនួន ភេទស្រី អាយុ ៣៧ឆ្នាំ ។
ករណីនេះ កម្លាំងនគរបាលយើងបានចុះពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៤ឡាន ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង។
សូមធ្វើការរំលឹកដល់បងប្អូនប្រជាពលរដ្ឋសូមមេត្តាធ្វេីការប្រុងប្រយ័ត្នឱ្យបានខ្ពស់បំផុតចំពោះបញ្ហាគ្រោះអគ្គិភ័យនេះ ព្រោះងាយក្នុងការឆាបឆេះ ទៅជាគ្រោះអគ្គិភ័យ ចំពោះភ្លេីងជេីងក្រាន ភ្លេីងទៀនធូប ពិសេសចរន្តអគ្គិសនី៕ដោយ៖ភ្នំដងរ៉ែក






































