ខេត្តកំពង់ធំ៖ លោក សួគ៌ ប៊ុនធង អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង(ស ស យ ក) តំណាងលោក សាយ គឹមឡម ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ព្រមទាំងសហការីបានអញ្ជើញចូលរួមបុណ្យសពលោកយាយ លី ហូយ ទទួលមរណៈភាពក្នុងព្រះជន្ម៨៨ឆ្នាំ លោកយាយត្រូវជាម្ដាយបង្កើតលោកឈុត រ៉ាត់
មេភូមិឈូក ហើយត្រូវជាយាយបង្កើតលោកស្រី សំ សុនីន ដែលជាសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាឃុំប្រឡាយ ស្ថិតនៅភូមិឈូក ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ ព្រឹកថ្ងៃ០៥ ខែសីហា ឆ្នាំ២០២៥។
ក្នុងឱកាសនោះដែរលោកបានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោង ដែលលោកបានសម្ដែងនូវសមានចិត្តចូលរួមសោកស្ដាយយ៉ាងក្រៃលែងបំផុតចំពោះការបាត់បង់ម្តាយ និងជីដូនជាទីគោរពស្រឡាញ់។
គ្រួសារសព សូមតាំងចិត្តឱ្យបានរឹងមាំ ដើម្បីឱ្យវិញ្ញាណក្ខន្ធលោកយាយ លី ហូយ ទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ជាចុងបញ្ចប់លោក សួគ៌ ប៊ុនធង បានអរគុណ និង កោតសរសើរខ្ពស់ដល់ ទឹកចិត្តនិងការលះបង់ដ៏ធំធេងរបស់លោកស្រី សោម សុនីន ដែលតែងតែចូលរួមគ្រប់កម្មភាពមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា ឃុំប្រឡាយកន្លងកន្លងម។
ក្នុងឱកាសនេះដែរ លោកអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកស្ទោងបាននាំយកនូវ÷ អង្ករ២បេ មី១កេស ទឹកសុទ្ធ១៥យូរ និងថវិកាចំនួន៥០ម៉ឺនរៀលជាថវិការួមគ្នារបស់រដ្ឋបាលឃុំស.សយ.ក ស.ស.យ.ក ស្រុក និងសប្បុរសជន ផងដែរ។






































