​រយៈពេល​១​ឆ្នាំ​សមត្ថកិច្ច​នគរបាល​ខេត្ត​ចាប់បាន​អ្នក​ជូ​ញ​ដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿង​ ៨៦​នាក់​រឹម​អូស​ថ្នាំញៀន​ម៉ា​ទឹកកក​១២៨​កញ្ចប់​ម៉ូតូ​៣៦​គ្រឿង​

0

​កំពង់ឆ្នាំង​៖​ ​នៅក្នុង​កិច្ច​ប្រតិ​ប​ត្ត​ការ រយៈពេល​១​ឆ្នាំ​ចាប់ពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដល់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤​សមត្ថកិច្ច​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បង្ក្រាបបាន ជនល្មើស​ប្រុស​ស្រី​ចំនួន​៨៦​នាក់ និង​វត្ថុតាង​ជា​ថ្នាំញៀន​ចំនួន​១២៨​កញ្ចប់ នៅតាម​បណ្តា​ក្រុង​

ស្រុក​ទាំង​៨​នៃ​ខេត្តកំពង់ឆ្នាំង​។​​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុទ្ធី ស្នងការ​ខេត្ត​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ថ្លែង​អ្នកយកព័ត៌មាន​យើង​ដឹងថា​៖​នៅក្នុង​របាយការណ៍​បូកសរុប​ការងារ​បង្ក្រាប បទល្មើស​គ្រឿងញៀន​នៅក្នុង​រយៈ​មួយឆ្នាំ សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ឆ្នាំង​បាន​ប្រតិ​ប​ត្ត​ការ​បង្ក្រាបបាន​ចំនួន​៣៩​ករណី​,​អនុវត្តតាម​ដីកា​ចំនួន​៥​ករណី​, និង​កំពុង​ស្រាវជ្រាវ​បង្ក្រាប​ចំនួន​៥​ករណី ដែល​ក្នុងនោះ​មាន​ករណី​ជួញដូរ​១៥​ករណី​,​ចែកចាយ​និង​ប្រើប្រាស់​ចំនួន​៣​ករណី​,​ប្រើប្រាស់​ចំនួន​២១​ករណី​។​DSC07730

ករណី​ខាងលើនេះ​បាន​បង្ក្រាប​នៅក្នុង​សង្កាត់​ទាំង​៤​នៃ​ក្រុង​កំពង់ឆ្នាំង និង​១៣​ឃុំ​លើ​៥​ស្រុក ជា​លទ្ធផល​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៨៦​នាក់​,​ស្រី​១៣​នាក់ ដកហូត​វត្ថុតាង​ថ្នាំញៀន​យ៉ាម៉ា​ទឹកកក​ចំនួន​១២៨​កញ្ចប់​,​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​ចំនួន​៤,​កាំភ្លើងខ្លី​ម៉ាក​កា​៥៩​មួយ​ដើម បង់​មួយ គ្រាប់​៧​គ្រាប់​,​កាំបិត​ចុង​ស្រួច​១១​ដើម​,​ថង់​សំរាប់​ច្រក​ថ្នាំញៀន​១​កញ្ចប់​ធំ និង​ឧបករណ៍​ជក់​ថ្នាំញៀន​មួយចំនួនធំ​ទៀត​។DSC07720

​ដកហូត​ម៉ូតូ​សរុប​ចំនួន​៣៦​គ្រឿង​,​ទូរស័ព្ទដៃ​៧​គ្រឿង​,​វិទ្យុទាក់ទង​៥​គ្រឿង​,​ស៊ីម​កាត​ថ្មី​១១​ស៊ីម​, កងដៃ​ធ្វើ​ពី​លោហៈធាតុ​ពណ៌​លឿង​ចំនួន​៧​កង​,​នាឡិកាដៃ​១,​ពិល​៣,​កាបូប​ដាក់​ប្រា​ក់មួយ​, ប្រាក់រៀល​ចំនួន​១​លាន​២​សែន​៨​ម៉ឺន​៨​ពាន់​៦​រយ​រៀល​,​ប្រាក់​ដុល្លា​អាមេរិក​៤​ោ​៤​ដុល្លា​,​ប្រាក់​សាំង​ហ្គា​ពួរ​២​ដុល្លា​,​និង​ប្រាក់​ថៃ​ចំនួន​១០០​បាត​។​DSC07651

បាន​កសាង​និង​បញ្ជូន​សំណុំរឿង​ចំនួន​៣៩​ករណី​,​អនុវត្តន៍​ដីកា​៥​ករណី និង​ករណី​ស្រាវជ្រាវ​បាន​៥​ករណី​,​ជនសង្ស័យ​ចំនួន​៨៦​នាក់​នោះ និង​វត្ថុតាង​សម្ភារៈ​ទាំងអស់​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​ ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាក់ វុទ្ធី បាន​បន្ត​អោយដឹងទៀតថា​៖​ក្នុង​មួយឆ្នាំ​កន្លងមកនេះ នគរបាល​ប្រឆាំង​គ្រឿងញៀន បាន​ចុះ​ធ្វើ​ការអប់រំ​ផ្សព្វផ្សាយ​ច្បាប់​,​ផលប៉ះពាល់​គ្រោះថ្នាក់​នៃ​គ្រឿងញៀន​ដល់​គ្រឹះស្ថានសិក្សា និង​សហគមន៍​បាន​ចំនួន​១១២​លើក មាន​សិស្សានុសិស្ស និស្សិត និង​ប្រជាពលរដ្ឋ​ចូលរួម​សរុប​ចំនួន​៥.១៦៨​នាក់ ស្ថិតក្នុង​៨​ស្រុក​និង​ក្រុង​។​បាន​បញ្ជូន​មុខសញ្ញា​ញៀន​ថ្នាំ​ទៅ​មណ្ឌល​កែប្រែ​បន្សាប​គ្រឿងញៀន​បាន​១១​នាក់​។​DSC07738

​ដោយឡែក​ទិសដៅ​អនុវត្ត​បន្ត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង​គឺ​៖​អប់រំ​បំបាត់ ប្រសិទ្ធិភាព​ដល់​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​តាម​បណ្តា​ស្រុក​ក្រុង​ទូទាំង​ខេត្ត​,​បន្ត​ចុះ​ផ្សព្វផ្សាយ​អប់រំ​ច្បាប់​ស្តីពី​ផលប៉ះពាល់​គ្រោះថ្នាក់​ដោយសារ​គ្រឿងញៀន​ដល់​គ្រឹះស្ថានសិក្សា និង​សហគមន៍​ក្នុង​ខេត្ត​។​បន្ត​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រុង​ដើម្បី​បង្ក្រាប​មុខសញ្ញា​គ្រឿងញៀន​។​​លោក​ឧ​ត្ត​ម​សេនីយ៍​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​,​មន្ត្រីរាជការ​,​អាណាព្យាបាល​ទាំង អស់​រួមសហការ​​ជាមួយ​សមត្ថកិច្ច រាយការណ៍​អោយបាន​ទាន់ពេលវេលា​ពេល​ឃើញ​មុខសញ្ញា​គ្រឿងញៀន ដើម្បី​រួមចំណែក​ក្នុង​​ការបង្ក្រាប​ទប់ស្កាត់ និង​បំបាត់​អោយអស់​នូវ​មុខសញ្ញា​គ្រឿងញៀន នៅតាម​មូលដ្ឋាន​របស់ខ្លួន​។​DSC07652

​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​នៅក្នុង​ខេត្តកំពង់ឆ្នាំង​បាន​សុំ​សំណូមពរ​ដល់​ស្ថាប័ន​តុលាការខេត្ត​កំពង់ឆ្នាំង មេ​​ត្តា​ផ្តន្ទាទោស​ដល់​មុខសញ្ញា​គ្រឿងញៀន​ទាំងឡាយ​ដែល​សមត្ថកិច្ច​បាន​ចាប់​បញ្ជូនទៅ​អោយបាន​ម៉ឺងម៉ាត់​ទៅតាម​ប​ញ្ញ​តិ​ច្បាប់ មិនត្រូវ​អនុគ្រោះ​ឬ​លើកលែង​ឡើយ​។​ព្រោះថា​កន្លងមក​មុខសញ្ញា​គ្រឿងញៀន​មួយចំនួន​ដែលជា កូន​លោកធំ និង​កូនអ្នកមាន​លុយ​គេ​សង្កេតឃើញ​គេ​រត់ការ​ជាមួយ​ស្ថាប័ន​តុលាការ​ដោះលែង​ស្ងាត់ៗ​មិនបាន អនុវត្តន៍​ទោស​ទៅតាម​ប​ញ្ញ​តិ​ច្បាប់​ឡើយ​ជាហេតុ​ធ្វើអោយ​មុខសញ្ញា​ទាំងនោះ​ពេល​ចេញពី​ពន្ធនាគារ​ខេត្ត​វិញ​ពួក​​គេ​រឹត តែ​ប្រ ព្រឹ​ត្ត​បទល្មើស​នេះ​ទ្វេ​ឡើង​៕
​ ​ ​