ក្រុមបាតុករ​ម៉ិចស៊ីកូ​ជាច្រើន​បន្ថែមទៀត បាន​ចេញមក​តវ៉ា​ប្រឆាំងនឹង​ករណី​បាត់​ខ្លួន​និស្សិត ៤៣ នាក់ ដោយ​ពុំមាន​មូលហេតុ​

0


​ក្រុមអ្នកតវ៉ា​នៅក្នុង​ទីក្រុង​ម៉ិចស៊ីកូ បាន​បន្តរ​ធ្វើការ​ប្រមូលផ្តុំ​គ្នា​កើន​ដល់​រាប់ពាន់នាក់​ហើយ ក្នុង​គោលបំណង​ទាមទារ​អោយ​អាជ្ញាធរ​ធ្វើ​ចំណាត់ការ​ជាបន្ទាន់​ក្នុងការ​ស្វែងរក ក្រុមនិស្សិត និង ជា​សិក្ខាកាម​គ្រូបង្រៀន​ប្រមាណ ៤៣ នាក់ ដែល​បាន​បាត់​ខ្លូន​ជាង​ពីរ​ខែ​មកហើយ បន្ទាប់ពី​ពួកគេ​បាន​

ប៉ះទង្គិច​គ្នា​ជាមួយ​ក្រុម​ប៉ូលីស​នៅក្នុង​ការតវ៉ា​មួយ​។​​1

ស្របពេល​ជាមួយគ្នានេះ ក្រុម​អាជ្ញាធរ​បានដាក់​ពង្រាយ​ប៉ូលីស​ដើម្បី​បំបែកហ្វូង​បាតុករ ដែលជា​ឈានទៅដល់​ការប៉ះទង្គិច​គ្នា​ដោយ​ហឹ​ង្សា​ជាច្រើន​ករណី​ផងដែរ​ខណៈដែល​ក្រុមបាតុករ​ណ៏​បានធ្វើ​ការដុត​រូបតំណាង​ប្រធានាធិបតី Enrique Pena Nieto និង បានប្រកាស​ទាមទារ​អោយមាន​ការបើក​បង្ហាញ​ពី​មូលហេតុ ផ្សេងៗ​ពាក់ព័ន្ធ​ទៅនឹង​ករណី​បាត់​ខ្លួន​2

ក្រុមនិស្សិត​គ្រូ​ទាំង ៤៣ នាក់​ខាងលើនេះ​។​​គួរបញ្ជាក់​ផងដែរ​ថា ប្រឈមមុខ​ដាក់គ្នា​រវាង​កងកំលាំង​ប៉ូលីស និង ក្រុមបាតុករ​ទ្រង់ទ្រាយ​ធំ បាន​កើតឡើង​នៅក្បែរ​តំបន់​អាកាស​យាន្ត​ដ្ឋា​ន​អន្តរជាតិ ក្រោយ​ពេលដែល​ប្រធានាធិបតី Enrique Pena Nieto បានធ្វើការ​សន្យាថា​នឹងធ្វើ​ការចាប់ខ្លួន​ជន​ពាក់ព័ន្ធ​ទាំងអស់ ៕4