​លោក​អភិបាល​ខេត្តតាកែវ​អញ្ជើញ​ចូលរួម​ពិធី​ប្រគេន​ស៊ីម៉ង់​១៧​តោន​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

0

ខេត្តតាកែវ ​នា​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៤ លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណ​អភិបាល​ខេត្តតាកែវ​ព្រមទាំង​មន្ត្រី​ក្រុមការងារ​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ពាំនាំ​អំណោយ​ស៊ីម៉ង់​១៧​តោន របស់​សម្តេច ហ៊ុន សែន និង ស​មេ្ត​ច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រគេន​ព្រះគ្រូ​ចៅអធិការ​

វត្ត​អំ​រ៉ា ស្ថិតក្នុង​ភូមិ​ស្នោ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ អង្គពិធី​នេះ​ផងដែរ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក មូល វិចិត្រ អភិបាលស្រុក​ដូន​កែវ ព្រមទាំង​អស់លោក លោកស្រី អាជ្ញាធរ​មូលដ្ឋាន លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ សិស្សានុសិស្ស យ៉ាងច្រើន​កុះករ​។20141123_101042

នាឱកាស​នោះ​ផងដែរ​លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ បាន​មានប្រសាសន៍​សំណេះសំណាល​ផ្តាំផ្ញើរ​ដល់​ព្រះសង្ឃ លោកតា លោកយាយ​ថា ថ្ងៃនេះ លោកតា លោកយាយ បាន​អញ្ជើញ​មក​ចូលរួម​អបអរសាទរ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត បាន​ផ្តល់ជូន និង​ប្រគេន​តាមរយៈ​អភិបាល​ខេត្តតាកែវ ព្រមទាំង​ក្រុមការងារ​របស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ចំនួន​ស៊ីម៉ង់​១៧​តោន​បាន​ប្រគេន​ជូន​ដល់ដៃ​ព្រះគ្រូ​ចៅអធិការ​វត្ត​អម​រ៉ា នាឱកាស​នេះ​តែ​ខណៈ​ពេលនេះ​ផងដែរ​លោក ឡាយ វណ្ណៈ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​តាកែវ​ប្រគេន​ស៊ីម៉ង់​១០​តោន​បន្ថែមទៀត ចូលរួមចំណែក​ជាមួយ​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ហើយ​អង្ករ​២០០​គីឡូក្រាម​ទៀត បាន​ប្រគេន​ព្រះគ្រូ​ចៅអធិការ ។

លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា ស៊ីម៉ង់​ចំនួន​១០​តោន​នេះ​គឺ​ខ្ញុំ​ករ​ណា​បាន​រ៉ៃ​អង្គៀស​ពី​ប្រពន្ធ និង​ម្តាយក្មេក ឪពុកក្មេក ម្តាយបង្កើត របស់ខ្ញុំ​ករុណា​ទេ ដើម្បី​ចូលរួមចំណែក​ជាមួយ​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដើម្បី​ប្រគេន​ព្រះគ្រូ​ចៅអធិការ​វត្ត​អម​រ៉ា ដើម្បី​កសាង​សាលា​ធម្មសភា​មួយ​ខ្នង ហើយ​លោក​អភិបាលខេត្ត​ព្រមទាំង​ក្រុមការងារ​បាន​ចែក​សៀវភៅ ប៉ិច ខ្មៅ​ដៃ ជូន​សិស្ស​ក្នុង​ម្នាក់ បាន​សៀវភៅ​២​ក្បាល ប៉ិច​២​ដើម ខ្មៅ​ដៃ​២​ដើម ថវិកា​២០០០​រៀល20141123_103737

លោកតា​លោកយាយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​១​ម៉ឺន​រៀល ក្រមា​១ លោកគ្រូ​អ្នកគ្រូ​ក្នុង​ម្នាក់ៗ​ទទួលបាន​២​ម៉ឺន​រៀល ហើយ​ប្រាក់​ឧបត្ថម​ទាំងនេះ​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោកគ្រូ​ព្រះចៅអធិការ​បាន​ជួន​ពរជ័យ​ដល់​សម្តេច និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​សូម​អោយមាន​ជន្មាយុ​យឺនយូរ ដើម្បី​ជា​ម្លប់​ដឹកនាំ​ប្រទេសជាតិ​មាតុភូមិ​។​