ខេត្តព្រះសីហនុៈមនុស្ស០៣នាក់ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង៩ និង១៥នាទីយប់ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅត្រង់ចំណុចភូមិ០១ សង្កាត់លេខ០១ ក្រុង ខេត្តព្រះសីហនុ សង្ស
យ័ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ។ លោកវរះសេនីយ៌ឯក សាន់ ប៊ុនថន ប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្គ្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។
លោកវរះសេនីយ៌ឯក សាន់ ប៊ុនថន ឪ្យដឹងបន្តថា ជនសង្សយ័ចែកចាយនិងប្រើប្រាស់ គ្រឿងញៀន ទាំង៣នាក់ ក្នុងនោះមាន១ ឈ្មោះ សុខ ធឿន ភេទប្រុស អាយុ ៥៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នសរស់នៅភូមិ ថ្មចាំ ឃុំរ៉ាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានស្រុកកំណើត ភូមិតានី ស្រុកទូកមាស ខេត្តកំពត មុខរបរធ្វើចំការ ទី២ ឈ្មោះ ហ៊ួរ សេងហោ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើតភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល និងទី៣ឈ្មោះ តេង ហាក់ហេង ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណើត ភូមិ៣ សង្កាត់លេខ៣ ក្រុង ខេត្តព្រះសីហនុ បច្ចុប្បន្នស្នាក់នៅភូមិទំនប់រលក សង្កាត់លេខ១ ក្រុង ខេត្តព្រះសីហនុ ។
វត្ថុតាងដែលធ្វើការដកហូតបាន មានថ្នាំញៀនប្រភេទមេតំហ្វេតាមីន (iceទឹកកក) ចំនួន១០កញ្ចប់ ស្មើរនឹង ៦ក្រាម ម៉ូតូ០២គ្រឿង ជញ្ជីងថ្លឹងថ្នាំញឿន០១ ទូរសព្ទ័ដៃចំនួន០២គ្រឿង និងដបសំរាប់ជក់គ្រឿងញៀន០១។
លោកវរះសេនីយ៌ឯក សាន់ ប៊ុនថន ស្នងការរងទទួលបន្ទុកកណ្តាលបទល្មើសបានឪ្យដឹងថា ជនសង្ស័យចែកចាយគ្រឿងញៀនដែលសមត្តកិច្ចជំនាញធ្វើការឃាត់ខ្លួននេះ ត្រូវបានធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់ ៕