ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីមកពីឃុំផ្សេងគ្នាពីរ គឺឃុំព្រះផុស និងឃុំឆ្នាលមាន់ជាច្រើន គ្រួសារ នៅថ្ងៃទី ២២ ខែ វិច្ឆិកា ឆ្នាំ ២០១៤ នៅសាលាស្រុកគាស់ក្រឡ បានមកជួបជុំគ្នាដើម្បីទទួល ស្វាគមន៏ រាក់ទាក់ចំពោះ តំណាងរបស់ខ្លួន គឺឯកឧត្តម ឈាង វុន គោលបំណងធ្វើការ
សម្របសម្រួល បញ្ជប់នូវករណី ទំនាស់ដីធ្លីដ៏រាំរ៉ៃ ជូនពួកគាត់ក្នុងស្រុកមួយនេះ ក្នុងនោះក៏មានអវត្តមានអាជ្ញាធរមូល ដ្នាន ដូចជាលោកអភិបាលខេត្តរង អ៊ុក វង្ស ព្រមទាំងមន្ត្រីពាក់ព័ន្ធថ្នាក់ខេត្ត និងស្រុកជាច្រើនរូបផង ដែរ បន្ទាប់ពីបានស្តាប់លោកអភិបាលរងខេត្ត អ៊ុក វង្ស លោកជារបាយកាណ៏ ជូនឯកឧត្តមតំណាង រាស្ត្ររួចមកលោក ស៊ិន ញ៉ា អភិបាសស្រុក គាស់ក្រឡ
ក៏បានជម្រាបជូនឯកឧត្តមតំណាងរាស្ត្រនូវ បញ្ហាខ្លះៗ និងការខិតខំប្រឹងប្រែងដោះស្រាយកន្លងមករបស់សាលាស្រុក ឯកឧត្តម ឈាង វុន និងធ្វើ ការសម្របសម្រួល ជួនពួកគាត់ ឯកឧត្តមបានធ្វើការសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ អំ ពីគោលបំណង និងឆន្ទះរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ សែន ជានាយករដ្ឋមន្ត្រី ថា សម្រេចមិនទុកឱ្យបងប្អូនណាម្នាក់ដាច់បាយដោយសារគ្មានដីនោះឡើយ សម្តេចតែងតែរំលឹកដល់ មន្ត្រីថ្នាក់ក្រោម ជារឿយៗចំពោះរដ្ឋសភានៅអាណត្តិទី ៥ នេះ ក៏មិននៅស្ងៀមឱ្យបងប្អូនរងទុកឡើយ ត្រង់ថា ពេលវេលាឆាប់ ឬក៏យូរបន្តិចក៏ដោយត្រូវតែឱ្យបងប្អូនបានសុខគ្រប់ៗគ្នា សូមបញ្ជាក់ថាខណៈ នោះឯកឧត្តមតំណាងរាស្ត្រ រកដំណោះស្រាយលើពីរករណី ។
ទី១ ឯកឧត្តមជួបជាមួយប្រជាពលរដ្ឋ ទាំង ៣៨ គ្រួសារ ដែលបានឡើងទៅសុំឱ្យរដ្ឋសភាជួយជាមុនសិន ជាមួយគូរភាគីទំនាស់បន្ទាប់មក ទើបជួបជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលមានបញ្ហាដូចគ្នា ធ្វើការសម្របសម្រួលជាមួយ លោក សង ថន ដើម្បីឈានទៅរកដំណោះស្រាយបញ្ជប់ ឯកឧត្តមបានសុំអង្វរករដល់អ្នកមានទំហំដី ច្រើនធ្វើការយោគយល់ដល់ប្រជាពលរដ្ឋដែលអាចធ្វើទៅបាន ។ ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរខេត្ត ជួយរៀបចំគណៈកម្មាការចុះត្រួតពិនិត្យលើទំហំដីជាក់ស្តែងរបស់ពួកគាត់ហើយក៏ត្រូវពិនិត្យទៅលើ លទ្ធកម្មរបស់ឈ្មួញ ឬក្រុមហ៊ុន ដែលកំពង់តែមានបញ្ហាផងដែរ ថ្វីបើបងប្អូនខ្លះនៅជាភោគៈក៏ពិតមែន គួរប្រគល់ជូនពួកគាត់ផងដែរ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា ពួកគាត់ពិតជាមានភាពកក់ក្តៅ ចំពោះកិច្ចអន្តរាគមន៏ពីតំណាងរាស្ត្ររបស់ខ្លួនក្នុងឱកាសនេះជាពិសេសពួកកាន់តែមានចិត្តរំភើបនោះ គឺឯកឧត្តម ឈាង វុន សុំឱ្យភាគី ឈ្មួញ ឈ្មោះលោក លឹម ទាលេង និងក្រុមហ៊ុន សង ថន បញ្ឈប់ការ ប្តឹងប្រជាពលរដ្ឋដ៏ទៃទៀត ។ឯកឧត្តមបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបច្ចុប្បន្ន មិនចង់ឃើញប្រជា ពលរដ្ឋជាប់គុកដោយសាទំនាស់ដីធ្លីពីសំណាក់ក្រុមហ៊ុនទៀតទេ ។
ហើយថ្មីៗនេះឯកឧត្តមថា លោក កំពុងតែកំពុងពិចារណាជាមួយក្រសួងមហាផ្ទៃឱ្យរកក្រុមមេធាវី សម្រាប់ការពារ បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះពីសំណាក់នាយទុនក្តី ក្រុមហ៊ុនក្តី ដែលមានទំនាស់ ដីជាមួយបលរដ្ឋរូចប្តឹងពួកគាត់ចូល តុលាការ ដូច្នេះ បងប្អូនត្រូវមានមេធាវីជួយតាមរយៈរដ្ឋាភិបាលចំណុចនេះ ហើយ ដែលពួកគាត់នាំ គ្នាសប្បាយចិត្តខ្លះនាំគ្នានិយាយថា តាមពិតសម្តេច ហ៊ុន សែន គិតគូរដល់រាស្ត្រ រីឯថ្នាក់ក្រោមខ្លះបាន
សុខស្រួលហើយមិនចេះគិតគួរដល់សម្តេចទៅវិញ ។