ក្រសួងយុត្តិធម៌អាមេរិក នឹងបន្តការស៊ើបអង្កេតលើករណីស្លាប់របស់យុវជន អាមេរិកមួយរូបឈ្មោះ ម៉ៃឃឺ ប្រោន វ័យ ១៨ ឆ្នាំនៅទីក្រុង ហ្វឺហ្គូស្តុន ខណៈដែល អំពើហឹង្សាមួយបានផ្ទុះឡើង បន្ទាប់ពីអាជ្ញាធរប្រកាសថា ជនសង្ស័យឈ្មោះ ដារ៉ែន វីលសុន ដែលជាមន្ត្រីប៉ូលីសនោះ ពុំបានសម្លាប់
ក្មេងប្រុសខាងលើនេះ ដូចការចោទប្រកាន់របស់សាធារណៈជនឡើយ ។ទន្ទឹមនឹងនេះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចេញ សេចក្តីថ្លែងការមួយ ក្នុងគោលបំណងបន្ធូរបន្ថយស្ថានការណ៍តានតឹង ដែល ប្រជាពលរដ្ឋមានការខឹងសម្បារយ៉ាងខ្លាំង ក្នុងគ្រាដែលបានលឺព័ត៌មានថា ក្មេង ប្រុសដៃទទេម្នាក់ ត្រូវបានកងកម្លាំងប៉ូលីសបាញ់សម្លាប់នោះ ។
លើសពីនេះ លោក អូបាម៉ា ក៏បានអំពាវនាវអោយប្រជាជនទាំងអស់ព្យាយាមរក្សាភាពស្ងប់ ស្ងាត់ ដើម្បីទន្ទឹងរង់ចាំលទ្ធផលនៃការស៊ើបអង្កេតដែលកំពុងបន្តធ្វើឡើង ក៏ដូច ជាបញ្ជាអោយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំំងអស់ ត្រូវធ្វើការងារឱ្យបានខ្លាំងក្លា គ្រប់ទីកន្លែងទូទាំងប្រទេស សម្រាប់កសាងទំនាក់ទំនងឱ្យកាន់តែប្រសើរឡើង រវាងសហគមន៍ និង ច្បាប់ដែលត្រូវអនុវត្តន៍ ។
សូមបញ្ជាក់ថា អំពើហឹង្សាបានផ្ទុះឡើងយ៉ាងក្តៅកគុកក្នុងទីក្រុងហ្វឺហ្គូស្តុន ដោយ ក្រុមប្រជាពលរដ្ឋបានវាយកម្ទេចរថយន្តប៉ូលីសអស់ពីរគ្រឿង ហើយប៉ូលីសបាន ឆ្លើយតបទៅវិញ ដោយការបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និង គ្រាប់ជ័រ ព្រមទាំងបាន ចាប់ខ្លួនបាតុករពីរនាក់ផងដែរ ។