​ផ្ទះ​អ្នកលក់​ឥ​វ៉ាន់​ចាបហួយ​១​ខ្នង​ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​

0

​សៀមរាប : ផ្ទះ​អ្នកលក់​ឥ​វ៉ាន់​ចាបហួយ​ដោយបាន​ដាក់លក់​សាំង​នៅ​ខាង​ក្នុងផ្ទះ​ផង​នោះ​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ខ្នា​ចាស់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​នេះ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​។​ប្រភព​ព័​ត៍​មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ម្ចាស់ផ្ទះ​បាន​និយាយថា​នៅ​មុនពេល​កើតហេតុ​ក្នុងអំឡុង​ម៉ោង​ប្រមាណ​ជា​១០​ព្រឹក​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៤​នេះ​ខណ​:​ពេលដែល​ម្ចាស់ផ្ទះ​កពុង​តែ​លក់ដូរ​ឥ​វ៉ាន់​នៅខាងមុខ​ផ្ទះ​ក៏​ស្រាប់តែ​លឺ​សូរសម្លេង​ផ្ទុះ​នៅ​ខាងក្រោយ​ខ្នង​របស់​ពួកគាត់​ពេលនោះ​ម្ចាស់ផ្ទះ​និង​បងប្អូន​ដែល​នៅ​ជិតខាង​ក៏បាន​ងាកក្រោយ​មើល​និង​បានឃើញ​កំប៉ុង​ហ្កា​ស​និង​ដប​សាំង​បាន​ផ្ទុះ​និង​ឆាបឆេះ​ឡើងទៅ​ខាងលើ​ដំបូលផ្ទះ​បន្ត​មក​អណ្តាតភ្លើង​ក៏បាន​ឆេះ​រាល​ចូលទៅ​ក្នុងផ្ទះ​និង​ធ្វើ​ឲ្យ​

មាន​ការឆេះ​ខូចខាត​ដល់ផ្ទះ​អ្នកជិតខាង​ប​ន្តិ​បន្តួច​តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នកណាម្នាក់​ដែល​នៅក្នុង​ផ្ទះ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ គឺ​គ្រាន់តែ​ធ្វើ​ឲ្យ​ខូចខាត​និង​បាត់បង់​ទ្រព្យសម្បត្តិ​ជា​ឥ​វ៉ាន់​ចាបហួយ​និង​សម្ភា​រះ​នៅក្នុង​ផ្ទះមួយ​ភាគ​ធំ​តែប៉ុណ្ណោះ​។​ប្រភព​ព័​ត៍​មាន​ដ៏​ដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​នៅពេលដែល​ភ្លើង​កពុង​តែ​ឆាបឆេះ​នោះ​ពួកគាត់​បាន​ទំនាក់ទំនង​មកកាន់​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​មកជួយ​ធ្វើ​

អន្តរាគមន៍​ភ្លាមៗ​ទើប​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​នគរបាល​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ទៅដល់​ទីតាំង​កើតហេតុ​និង​បានធ្វើការ​ពន្លត់អគ្គីភ័យ​ដែល​កពុង​តែ​ឆេះ​ឲ្យ​រលត់ទៅវិញ​ដើម្បី​មិន​ឲ្យ​ភ្លើង​នេះ​ឆេះ​រាលដាល​ដល់ផ្ទះ​របស់​អ្នកជិតខាង​បាន​ទាន់ពេលវេលា​ផងដែរ​។​ក្នុងករណី​ដែលមាន​អគ្គីភ័យ​បាន​ឆេះ​ផ្ទះ​អ្នកលក់​ឥ​វ៉ាន់​ចាបហួយ​អស់​១​ខ្នង​នេះ​លោក​វរសេនីយ៍ត្រី ទិ​ត្យ ណា​រ៉ុង

អធិការនគរបាល​ក្រុង​សៀមរាប​នៅ​និង​កន្លែងកើតហេតុ​បាន​មានប្រសាសន៍​ផ្តាំផ្ញើ​និង​បាន​សុំ​ណូ​ម​ពរ​ដល់​គ្រប់​ទីតាំង​ដែល​បាន​បើក​អាជីវកម្ម​គ្រប់​ប្រភេទ​ត្រូវតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ហានិភ័យ​នៃ​ករណី​គ្រប់​ប្រភេទ​ពិសេស​គឺ​ករណី​អគ្គីភ័យ​នេះ​តែម្តង​ដោយ​យើង​ជា​ម្ចាស់​ត្រូវតែ​ចេះ​ការពារ​និង​មិនត្រូវ​ថ្វេ​ប្រ​ហេះ​ព្រោះ​គ្រោះ​អគ្គីភ័យ​នេះ​វា​អាច​កើតឡើង​បាន​គ្រប់ពេលវេលា​ផងដែរ ៕ អត្ថបទ​ដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ​3 4 5