ខេត្តបន្ទាយមានជ័យនៅតាមផ្លូ្វជាតិលេខ៥ត្រង់ចំណុចសាលាអិនតាំស្ទះចរាចររាប់ម៉ោងដោយសាររថយន្តសឺមីុរើម៉កដឹកខ្សាច់៣០តោនលើសទម្ងន់ដាច់សឺមីុរើម៉កក្រឡាប់ចាក់ចោលខ្សាច់ពេញថ្នល់ជាតិនិងរថយន្តកាមរីដឹកទំនិញគេចពន្ធមកដល់កន្លែងកើតហេតុគេចពីសមត្តិ កិច្ចក្រឡាប់ចូល
ស្នាមភ្លោះបន្តទៀតតែសំណាងល្អមិនមានមនុស្សគ្រោះថ្នាក់ដល់ជីវិតឡើយ។ហេតុការណ៍គ្រោះថ្នាក់ចរាចរជាបន្តបន្ទាប់នេះកើតឡើងនៅវេលាម៉ោង៥ព្រឹកថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៤ នៅចំណុចខាងលិចស្រះអិនតាំប្រហែល២០០ម៉ែត្រនៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
លោកវរះសេនីយ៍ទោ សនគីមសួគ៍ នាយការិយាល័យចរាចរផ្លូវគោកបានប្រាប់ឲ្យដឹថាគ្រោះថា្នាក់ចរាចរនេះគឺបណ្តាលមកពីរថយន្តដឹកខ្សាច់ចាស់ពេកនិងដឹកខ្សាច់លើសទម្ងន់ដល់ទៅ៣០តោន។លោកបានបន្តថាមុនពេលកើតហេតុរថយន្តដឹកខ្សាច់ពេញលើសទម្ងន់(ហៅតាមបច្ចេកទេសរថយន្តសឺមីុរើម៉ក)ក្បាលព៌ណខៀវ ពាក់ស្លាកលេខភ្នំពេញ៤៤៤២ .៣Aបើកបរដោយឈ្មោះខៀវយឺុន ប្រុស អាយុ៦០នៅភូមិចំប៉ក់មាស ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ដឹកខ្សាច់ចេញពីពោធិ៍សាត់ឆ្ពោះទៅក្រុងប៉ោយប៉ែតលុះបើកមកដល់
ចំណុចកើតហេតុដោយសារតែរថយន្តនោះដឹកខ្សាច់ធ្ងន់ពេកអូសរើម៉កមិនចង់រួចក៏បានដាច់សឺមីរើម៉កបណ្តាលឲ្យក្រឡាប់ចាក់ចោលខ្សាច់ពេញថ្នល់ជាតិចំណែកក្បាលធ្លាក់ទៅស្នាមភ្លោះស្ទះចរាចរស្ទើររាប់មោ៉ង។លោកសួគ៍បានបញ្ជាក់ទៀតថាស្របពេលនោះមានរថយន្តកាមរីដឹកទំនិញគេចពន្ធមួយឡានព៌ណសសេរី៩៥គ្មានស្លាកលេខបើកពីលិចមកកើតពីប៉ោយប៉ែតចូលមកខេត្តបន្ទាយមានជ័យយ៉ាងលឿនព្រោះខ្លាចគយចាប់បង់ពន្ធលុះបើកមកដល់ចំណុចកើតហេតុវា៉ក់និងនគបាលកំពុងធ្វើចរាចរក៏បើកគេចរេចង្កូតធ្លាក់ស្នាមភ្លោះតែម្តងសំណាងល្អណាស់គ្មានមនុស្សស្លាប់។
ក្រោយពេលកើតហេតរួចប្រជាពលរដ្ឋបាននាំគ្នានិយាយថានេះបានជាសំណាង១០០០គ្រោះថ្នាក់បើរថយន្តដឹកខ្សាច់នោះនិងរថយន្តដឹកទំនិញគេចពន្ធក្រឡាប់ប៉ះចំកណ្តាលវាលតែបើក្រឡាប់ចំហ្វូងនមុស្សវិញមិនដឹងថាមានមនុស្សស្លាប់ប៉ុន្មាននាក់នោះឡើយ។ក្រោយពេលកើតហេតុរួចនគបាលបានយតរថយន្តស្ទូចមកស្ទូចរថយន្តក្រឡាប់ទាំងពីយកទៅរក្សាទុកនៅស្នងការដើម្បីឲ្យម្ចាស់ចូលមកដោះស្រាយនៅថ្ងៃក្រោយ៕



































