ភ្នំពេញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតិអោយ ឯកឧត្តមមីកាអែល ខេមវីធីវេន័រ ឯកអគ្គរដ្ឋទូតដាណាកម៉ាក ប្រចាំព្រៈរាជាណាចក្រកម្ពុជាចូលជួបសំដែង ការគួរសម និង ពិភាក្សាការងារនៅក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកានេះ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សខេងបានសំដែងការស្វាគមន៍ ព្រមទាំងបានវាយតំលៃ ខ្ពស់ចំពោះចំណង ទាក់ទង និង កិច្ចសហប្រតិបត្តិការរវាង ព្រៈរាជាណាចក្រកម្ពុជាជាមួយប្រទេស ដាណាម៉ាកនាពេលកន្លងមក។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថាប្រទេសដាណាម៉ាក បានជួយគាំទ្រប្រទេសកម្ពុជាជាច្រើនតាមរយៈអ៊ីយូ ហើយជាពិសេសចំពោះការពាក់ព័ន្ធ និង ការងារក្រសួងមហាផ្ទៃប្រទេសដាណាម៉ាក ក៏បានជួយក្រសួងមហាផ្ទៃជាច្រើនផងដែរ លើវិស័យកណែទំរង់វិមជ្ឈ និង វិសហមជ្ឈការ ក្នុងនោះក្រសួងមហាផ្ទៃ បានបញ្ជូនមន្ត្រីជាន់ខ្ពស់ ទៅធ្វើទស្សនៈកិច្ចដកពិសោធន៍នៅប្រទេសដាណាម៉ាក ដែលពាក់ព័ន្ធ និង ការងារវិមជ្ឈការ និង សហវិមជ្ឈការនេះ ។
ឯកឧត្តមឯកអគ្គរដ្ឋទូតដែនណាម៉ាកប្រចាំព្រៈរាជាណាចក្រកម្ពុជាបានជំរាប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង ថា ប្រទេសដាណាម៉ាក និង កម្ពុជាមានកិច្ចសហប្រតិបត្តិការល្អ ទាំងក្របខ័ណ្ឌរដ្ឋ ក៍ដូចក្របខ័ណ្ឌវិស័យឯកជនផងដែរ ។
នៅក្នុងក្របខ័ណ្ឌវិស័យរដ្ឋ ប្រទេសដាម៉ាកបានជួយ កម្ពុជាកំណែទំរង់វិមជ្ឈនិងវិសហមជ្ឈការ ។ ដោយឡែកវិស័យឯកជនវិញគឺដាណាម៉ាក បានធ្វើការវិនិយោគ នៅប្រទេសកម្ពុជាដូចជាស្រាបៀរជាដើម ។ ហើយសព្វថ្ងៃនេះអ្នកវិនិយោគទុនដាណាម៉ាក កំពុងសំលឹង មើល ឱកាសដើម្បីធ្វើការវិនិយោគទុននៅប្រទេសកម្ពុជា។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានវាយតំលៃអំពីជោគជ័យ ដែលប្រទេសកម្ពុជាទទូលបានកន្លងមកក្នុងវិស័យអនុវត្តនៅនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ។
ឯកឧត្តមឯកអគ្គរដ្ឋទួតបានចាត់ទុកថាប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងតែបោះជំហានលើមាគ៌ា នៃលទ្ធិប្រជាធិបតេយ្យ ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានបញ្ជាក់ថាសភាក៍ដូចជារាជរដ្ឋាភិបាលប្រទេសដាណាម៉ាក មានការសម្បាយរីករាយយ៉ាងខ្លាំង ដោយប្រទេកម្ពុជាបានដោះស្រាយ នៅបញ្ហាជាប់គាំងនយោបាយកន្លងមកនេះ ហើយឯកឧត្តមសង្ឃឹមថា ប្រទេសកម្ពុជា នឹង មានការអភិវឌ្ឍនៅខាងមុខជាច្រើនវិស័យថែមទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីសខេងបានជំរាបជូនឯឧត្តមឯកអគ្គរដ្ឋទូតដែនណាម៉ាកអំពីសភាពការណ៍ នយោបាននៅប្រទេសកម្ពុជា ជាពិសេសបញ្ហាបច្ចុប្បន្នភាព នាពេលនេះ ក្រោយពី សភា គណៈបក្សទាំងពីបានជួបជុំគ្នា គឺសភាពការណ៍នយោបាយនៅប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរ ហើយគណកប្សទាំងពីរបានសហការណ៍គ្នាធ្វើការងារនេះ ហើយគណបក្សទាំងពីបាន ពិភាក្សា គ្នាអំពីសេក្តីព្រៀងច្បាប់ ដែលពាក់ព័ន្ធនិងការបោះឆ្នោតនៅប្រទេសកម្ពុជានៅពេលខាងមុខនេះ ៕



































