​អង្គ​ការផ្តល​ការថែទាំ និង​ព្យាបាល​ដោយ​ឪ​សថ​ប្រឆាំង​ការពារ​ជំងឺ​អេ​ដ​ស៌ AHF ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដ​ស៌​ដោយ​ស្ម​គ្រ័​ចិត្ត​ ​

0

ខេត្ត​ព្រះសីហនុ​​ ​លោកស្រី គង់ បូរី ប្រធាន​សម្របសម្រួល​គ​ម្រោ​ង HTC របស់​អង្គការ AHF ខេត្ត ព្រះសីហនុ បាន​មាន​ប្រសា​ស​ន៌​ថា អង្គការ​បាន​សហការ​ជាមួយ​មន្ទីរ​សុខាភិបាល និង​អង្គការ​ដៃគូ​អភិវឌ្ឍ​ន៌​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​ធ្វើតេស្ត​ឈាម​នៅ​ចុង​ម្រាមដៃ​រក​មេរោគ​អេ​ដ​ស៌​ដោយ​ស្ម​គ្រ័​

ចិត្ត និង​ផ្តល់​ប្រឹក្សា​រក្សា​ការសម្ងាត់​ជូន​ដល់ក​ម្មក​រោងចក្រ ក្រុមហ៊ុន អង្គការ​ដៃគូរ ក្លឹប​កំសាន្ត និង​កងកម្លាំងប្រដាប់អាវុធ រយះពេល​៥​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២៧ ដល់​ថ្ងៃទី​៣០​ខែវិច្ឆិកា ឆ្នាំ​២០១៤ និង​ថ្ងៃទី​០៣ ខែធ្នូ​២០១៤​មួយថ្ងៃ​ទៀត ដើម្បី​រក​អ្នក​ឆ្លង​មេរោគ​អេ​ដ​ស៌​ថ្មី​នៅក្នុង​ខេត្ត​ព្រះសីហនុ ។​27-11-14 (3)
​ ​លោកស្រី គង់ បូរី បាន​បន្តថា អង្គការ AHF ជា​អង្គការ​អន្តរជាតិ​មួយ​ធ្វើការ​ទាក់ទង​ទៅនឹង​អេ​ដ​ស៌ អាយ វី ផ្តល់​ការថែទាំ និង​ព្យាបាល​ដោយ​ឪ​សថ​ប្រឆាំងនឹង​មេរោគ​អេ​ដ​ស៌​ក្នុងប្រទេស​កម្ពុជា ដោយឡែក​នៅ​ខេត្ត​ព្រះសីហនុ យើង​មាន​គម្រោង​ពីរ គម្រោង​ទី​១ គឺ​ធ្វើការ​លើ​ផ្នែក​គ្លីនិក​ទាក់ទង​ទៅនឹង​ការថែទាំ​សុខភាព និង​ផ្តល់​ថ្នាំ​ដល់​អ្នក​ផ្ទុកមេរោគ​អេ​ដ​ស៌​ក្នុង​ខេត្ត​ព្រះសីហនុ និង​គម្រោង​ទី​២ ចាប់ផ្តើម​ពី​ខែ​០៥ ឆ្នាំ​២០១៣ គឺ​គម្រោង HPC មានន័យថា គម្រោង​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេ​ដ​ស៌​ដោយ​ស្ម​គ្រ័​ចិត្ត រក្សា​ការសម្ងាត់​នៅតាម​សហគម​ន៌​ប្រជាពលរដ្ឋ ដើម្បី​ផ្សាភ្ជាប់​ពី​សហគម​ន៌​មកកាន់​គ្លីនិក ។27-11-14 (1)
​ ​លោកស្រី​ប្រធាន​បាន​បន្តទៀតថា គោលបំណង​ទី​១ គឺ​ស្វែងរក​អ្នក​ដែល​ឆ្លង​មេរោគ​ថ្មី ដើម្បី​ឪ្យ​ពួកគាត់​បានមក​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ និង​ទាន់ពេលវេលា ។ យុទ្ធនាការ​រយះពេល​៥​ថ្ងៃនេះ ក្នុង​គោលបំណង​ចូលរួមចំណែក​ស្វែងរក​ការឆ្លង​មេរោគ​អដ​ស៌​ថ្មី ឪ្យ​សមស្រប​ទៅនឹង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្សាភ្ជាប់​ការទទួល​សេវា​ឪ្យ​បាន​ទាន់ពេលវេលា ចូលរួម​កាត់បន្ថយ​ការរីក​រាលដាល​មេរោគ​អេ​ដ​ស៌ និង​ជំងឺ​អេ​ដ​ស៌​ព្រមទាំង​ការស្លាប់ ការរើសអើង​នៅក្នុង​សហគម​ន៌​ទូទាំងប្រទេស​កម្ពុជា ជាពិសេស​ក្នុង​ខេត្ត​ព្រះសីហនុ ។

អង្គកា​ផ្តល់រ​ការថែទាំ និង​ព្យាបាល​អ្នកជំងឺ​អេ​ដ​ស៌ AHF បានធ្វើការ​ជាមួយ​ប្រជាពលរដ្ឋ ក្រុម​បុរស​ស្រឡាញ់​បុរស កងរាជអាវុធហត្ថ កង​ខេ​មរះ​ភូមិន្ទ ប៉ូលីស ក្រុម​អ្នក​ចំណាកស្រុក ក្រុមកម្មករ​នេសាទ កម្មករសំណង់ ជាដើម​ដើម្បី​រក​មេរោគ​អដ​ស៌ និង​ប្រឹក្សា​ឪ្យ​មក​ទទួលយក​ឪ​សថ​ប្រឆាំង​និង​ជំងឺ​អដ​ស៌ ។27-11-14 (5)
​ ​ជា​លទ្ធផល​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេ​ដ​ស៌​ដោយ​ស្ម​គ្រ័​ចិត្ត​នៅ​ថ្ងៃទី​២៧​ខែវិច្ឆិកា ឆ្នាំ​២០១៤ ទៅលើ​គោលដៅ​ចំនួន​០៦ មាន​រោងចក្រ​ញ៉ូ​ស្តារ រោងចក្រ VRT ក្រុមហ៊ុន​ម៉ុង​រិទ្ធី ដូងប្រេង បា សមុទ្រ​មាស បា បារាំង និង​ឧ​ត្តុ​និយម​សរុប​បាន​ចំនួន ៣២៥​នាក់ ក្នុងនោះ​វិជ្ជមាន​ចំនួន ០២​នាក់ ស្រី​០១ ប្រុស​០១ ។ ចែក​ស្រោមអនាម័យ​ចំនួន​៣.២០០​ស្រោម ព្រមទាំង​ធ្វើការ​អប់រំ​ដល់​កម្មករ​រោងចក្រ និង​បា បាន​ចំនួន ៥១៣​នាក់ ៕ ​ ​ ​27-11-14 (2)