ក្រសួងព្យាករណ៍អាកាសធាតុជប៉ុន បានព្រមានពីវត្ដមាននៃព្រឹត្ដិការណ៍ អាកាសធាតុ EL Nino លើកដំបូងក្នុង រយៈពេល៥ឆ្នាំកន្លងមក ។សារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី១០ ខែធ្នូ បានដកស្រង់ការប្រកាសរបស់ ក្រសួងព្យាករណ៍អាកាសធាតុជប៉ុន JMA បញ្ជាក់ថា ស្ថានភាព
អាកាសធាតុ EL Nino ដ៏គួរឱ្យភ័យខ្លាចនឹងកើតឡើង នៅក្នុងប្រទេសជប៉ុននាពេលឆាប់ៗ ។ EL Nino ជាស្ថានភាពរលកកម្ដៅនៅ លើផ្ទៃសមុទ្រប៉ាស៊ីហ្វិក វាអាចបង្កឱ្យ មានគ្រោះរាំងស្ងួតនៅតំបន់អាស៊ីភាគ អាគ្នេយ៍ អូស្ដ្រាលី ហើយបង្កឱ្យមាន ភ្លៀងធ្លាក់ខ្លាំងនៅអាមេរិកខាងត្បូងប៉ះ*ពាល់យ៉ាងខ្លាំងដល់កសិកម្មដូចជា អង្ករ មី ស្ករជាដើម ។
JMA បានព្យាករណ៍ថា ទិដ្ឋភាព ដែលអាចង្កើនអាកាសធាតុទៅជា EL Nino នៅរដូវរងារឆ្នាំ២០១៤កើនឡើង ខ្ពស់ជាង៥០ភាគរយបើប្រៀបធៀបនឹង ការព្យាករណ៍កាលពីខែវិច្ឆិកា ។
លោក អាយគូអ៊ូ យូស៊ីកាវ៉ា អ្នកឯក ទេសព្យាករណ៍អាកាសធាតុជប៉ុនបានឱ្យ ដឹងថា “យើងមិនអាចសន្និដ្ឋានបានថា ស្ថានភាពអាកាសធាតុ EL Nino បន្ដ រហូតដល់រដូវផ្ការីកខាងមុខដែរឬទេ ប៉ុន្ដែយើងអាចបញ្ជាក់បានថា វានឹង កើតឡើងនៅរដូវរងាខាងមុខនេះ ។
កាលពីសបា្ដហ៍មុន ក្រសួងព្យករណ៍ អាកាសធាតុអូស្ដ្រាលីបានប្រកាសឱ្យ ដឹងថា ស្ថានភាពអាកាសធាតុ EL Nino នឹងកើតឡើងរយៈពេល៣សែខាងមុខ ។ ចំណែកអ្នកឯកទេសអាកាសធាតុ អាមេរិកបញ្ជាក់ថា ស្ថានភាពអាកាស ធាតុនេះនឹងអូសបន្លាយរហូតដល់ដើម ឆ្នាំ២០១៥ ។ កាលពីដើមខែវិច្ឆិកា កម្រិតព្យាករណ៍ការកើនឡើងអាកាស ធាតុ EL Nino មាន៥៨ភាគរយតែ ប៉ុណ្ណោះ ប៉ុន្ដែពេលនេះកើនឡើងដល់ ៦៥ភាគរយ