បន្ទាយមានជ័យៈ ក្មេងទំនើងមួយក្រុមមានគ្នាបីនាក់ស្រវឹងជោគជាំបានដេញវាយយុវជនម្នាក់ផ្អើលអស់សមត្ថកិច្ចកាលពីវេលាម៉ោងប្រមាណ២០និង៤៥នាទីយប់ថ្ងៃទី០៨ខែមករាឆ្នាំ២០១៥។ហេតុការដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅនុចមុខទីបញ្ជាការអាវុធហត្ថខេត្តបន្ទាយមានជ័យ។
យោងតាមសម្តីសាក្សីដែលបានឃើញហេតុការណ៍បាននិយាយថា នៅមុនពេលកើតហេតុមានរថយន្ត ធុនធំមួយ គ្រឿងម៉ាក ហីយាន់ដាយគ្មានស្លាកលេខបើកបរ ពីលិច ទៅកើតផ្ទុកស៊ីម៉ង់ពេញមកចតនៅមុខគយចល័ត។ក្រោយមកក៏បើកចេញដោយសញ្ញាហាមជែង ភ្លាមនោះក៏មាន រថយន្តកាមរីសេរីឆ្នាំ៩៥ចង្កូតស្តាំពណ៌ទឹកប្រាក់គ្មានស្លាកលេខបើកបរក្នុងទិសដៅស្របគ្នាបានមកដល់ហើយជែងតែម្តង។ដោយរថយន្តធំកំពុងបើកចេញដែររថយន្តតូចនោះក៏វាក់បំរុងកៀរនិងរថយន្តធំ។
ក្រោយមករថយន្តតូចនោះក៏ចាប់ផ្តើមបង្ករឿង ដោយព្យាយាមបើកពាំងអោយរថយន្តធំបុកព្រមបើកកញ្ចក់ជេរប្រមាថផងដែរ តែរថយន្តធំក៏ ព្យាយាមបើកគេចចេញ តែរថយន្តក៏បើកយកគូទរថយន្តខ្លួនទៅកៀរនិងកន្ទុយ រថយន្តធំដើម្បីយកលេសថារថយន្តធំបុកពីក្រោយ។ ដោយសភាពការណ៍កាន់តែធ្ងន់ធ្ងរ តៃកុងរថយន្តធំក៏បើក តម្រង់មកទីបញ្ជាការអាវុធហត្ថហើយរត់ចូលដើម្បីអោយសមត្ថកិច្ចជួយ ក្រុមក្មេងទំនើងទាំងនោះក៏រត់ចូលតាម វាយ ដល់ក្នុងនោះទៀត។ តែដោយមានការអន្តរាគមន៍ ពី សមត្ថកិច្ចអាវុធហត្ថនិងប៉ូលីសក្រុមក្មេងទំនើងនោះក៏បានរត់គេចបាត់ស្រមោលដោយបន្សល់ទុករថយន្តបង្កនៅមុខទីបញ្ជាការអាវុធហត្ថខេត្ត។
បន្ទាប់មកក្រោមការចរចារសម្រុះសម្រួលមិនត្រូវកម្លាំងនគរបាលនាំយករថយន្តទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរខេត្តដើម្បីរងចាំការដោះស្រាយ។
ប្រជាពលរដ្ឋដែលជាអ្នកឃើញហេតុការណ៍បាននិយាយរិះគន់សមត្ថកិច្ចថា មានភាពកំសោយមិនចាត់ការចាប់ជន ដែលជាក្មេងទំនើងទាំងនោះមកចាត់ការតាមច្បាប់ គួរកុំទុក អោយក្មេងទាំងនេះអោយនៅក្រៅច្បាប់ហើយបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋទួទៅ ដែលធ្វើអោយគោល នយោ បាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលគ្មានតម្លាភាព៕ដោយៈឃិន គន្ធា




































