បុរស​២​នាក់​ទំនង​ស្រវឹង​ជិះ​រថយន្ត​មួយគ្រឿង​បោះពួយ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​របាំង​ថ្ម​

0

បុរស​២​នាក់​ទំនង​ស្រវឹង​ជិះ​រថយន្ត​មួយគ្រឿង​បោះពួយ​លឿន​ដូច​ហោះ​ជ្រុល​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​ចំនួន​៣​កង់​ហើយ​រថយន្ត​ក្រឡាប់​ផ្អៀង​ទៅខាង​ស្ដាំ​រង​ការខូចខាត​ស្ទើរ​ទាំងស្រុង ចំណែក​អ្នកជិះ​ក្នុង​រថយន្ត​រងរបួស​ស្រាល​បាន​ចេញពី​រថយន្ត​គេច​ពី​កន្លែងកើតហេតុ​Image13បា កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ស្ថិតក្នុង​ភូមិ​ទួល​រកា​២ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ​។​
​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានអោយដឹងថា គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ា​កមី​ស៊ុយ​ប៊ី​ស៊ី ត្រាយ​តុ​ន ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ រដ្ឋ​១៧ 2-0868 ជិះ​ធ្វើដំណើរ​ដោយ​បុរស​២​នាក់ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន​ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​ទំនង​អ្នក​កាន់​ចង្កូតរថយន្ត​ស្រវឹង​ក៏​រេ​ចង្កូត​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំ​ពេញទំហឹង​បាក់​អស់​ចំនួន​៣​កង់ ហើយ​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ ផ្ទុះ​ពោង​សុ​វត្តិភាព​ទាំង​២ និង​ក្រឡាប់​ទៅ​ជំ​ហៀ​ង​ខាងស្ដាំ ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ជួយ​ក្រឡាប់​រថយន្ត​មកវិញ​ដោយ​អ្នក​ក្នុង​ជិះ​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​ក៏បាន​ចេញពី​រថយន្ត​រួច​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​។​Image14
​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ក៏បាន​ចុះមក​អន្តរាគមន៍​និង​និង​ជួយ​សំរួល​ចរាចរ និង​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​វាស់វែង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕