អធិការ​ក្រុង​ដើរ​ប្រមូល​លុយ​ល្បែង​កំលាំង​ស្នងការ​អ្នក​ចុះបង្ក្រាប​ល្បែង​

0

> បាត់ដំបង​: មេ​ល្បែង​កន្ទុយលេខ​ជាច្រើន​នាក់​ត្រូវបាន​សមត្ថកិច្ច​នៃ​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល​> ចុះបង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ខណ​:​ដែល​ពួកគេ​កំពុង​អង្គុយ​លក់​យ៉ាង​ងងើល​នៅតាម​ចិញ្ចើមថ្នល់​> ក្រោម​ការ​ជ្រោមជ្រែង​ពី​លោក​អធិការ​ក្រុង​ដែល​ទើបនឹង​ផ្លាស់ប្តូរ​មកកាន់​តំណែង​ថ្មី​និង​ជា​អ្នករៀបចំ​> គំរោង​ដើរ​ប្រមូល​លុយ​ពី​ទីតាំង​ល្បែង​គ្រប់​ប្រភេទ​ផងដែរ ។​image
> បន្ទាប់ពី​ទទួលបាន​នូវ​បទបញ្ជា​ពី​លោក​ឧ​ត្ត​ម​សេនីយ៍ ស ថេត ស្នងការ​នគរបាល​ខេត្ត​
> រួចមក​នៅ​រសៀល​ថ្ងៃទី​16-1-15 លោក ម៉េង លៀង នាយ​កា​រិ​យា​ល័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បាន​> ដឹកនាំ​កំលាំង​ធ្វើការ​ចុះបង្ក្រាប​ល្បែង​កន្ទុយលេខ​ដែល​គេ​បាន​បើក​លក់​ស្ទើរតែ​គ្រប់​ទីកន្លែង​ក្នុង​ក្រុង​> បាត់ដំបង ដែល​កន្លងមក​សមត្ថ​កិច្ច​ធ្លាប់បាន​បង្ក្រាប​ជាច្រើនលើក​ច្រើនសារ​រួចមកហើយ​ដែរ ប៉ុន្តែ​> ពួកគេ​ហាក់បីដូចជា​មិន​រាងចាល​ទាល់តែសោះ បើទោះបីជា​ពួកគេ​ធ្លាប់​បានធ្វើ​កិច្ចសន្យា​យ៉ាងណា​> ក៏ដោយ​ក៏​គេ​នៅតែ​បន្តសកម្មភាព​យ៉ាង​រលូន​នេះ​ដោយសារ​តែមាន​សមត្ថកិច្ច​មួយក្រុម​ជា​អ្នកដើរ​ ប្រមូល​លុយ​ប្រចាំថ្ងៃ និង​ខ្លះទៀត​ដាក់​ខែ​ក៏មាន ។​image (2)
> គួរ​បញ្ជាក់ថា​កន្លងទៅ​ថ្មីៗ​នេះ​លោក យឹម វិចិត្រ អធិការនគរបាល​ក្រុង​បាត់ដំបង​ដែល​ទើប​> នឹង​ផ្លាស់ប្តូរ​មកពី​អធិការ​ស្រុក​ថ្មគោល​បាន​ចាត់​សេនាឆ្វេង​ស្តាំ​អោយ​ចុះទៅ​ធ្វើការ​គាស់​អញ្ជើញ​> មេ​ល្បែង​បាល់​ធំៗ​ក្នុង​ក្រុង​អោយចូល​ខ្លួន​មកជួប​ដើម្បី​ចរចារ​រឿង​បង់លុយ​ប្រចាំខែ​ដោយ​លោក​> អធិការ​បានកំណត់​ក្នុង​មួយកន្លែង​ត្រូវ​បង់លុយ​ចំនួន​200​ដុល្លារ​សំរាប់​ខែ​នីមួយៗ ។​image (1)
> ការ​រអ៊ូរទាំ​របស់​មេ​ល្បែង​បាល់​អំពី​តំលៃ​កប់​ពពក​នេះ​មិនទាន់​ទាំង​សាបរលាប​ផង​ក៏​ស្រាប់តែ​> មាន​លេចឮ​ព័ត៌មាន​ថ្មី​មួយទៀត​បានកើត​ឡើង​គឺ​លោក​អធិការ​យឹម វិចិត្រ បាន​អោយកំលាំង​ដើរ​ ប្រមូល​លុយ​តាម​កន្លែង​លក់​កន្ទុយលេខ​(​ល្បែង​ឆ្នោត​) ដោយ​តំរូវ​ទៅតាម​ទីតាំង​គឺមាន​3​ប្រភេទ​> ទី​1​កន្លែង​តូច​គឺ​មួយថ្ងៃ​5​ពាន់​រៀល ទី​2​ទីតាំង​ធំ​ត្រូវ​បង់​មួយថ្ងៃ​មួយ​មុ​ឺ​ន​រៀល និង​ទី​3​បើ​ទីតាំង​ណា​> ពិបាក​ក្នុង​ការបង់​ប្រចាំថ្ងៃ​គឺ​គេ​មាន​សិទ្ធិ​បង់​ប្រចាំខែ​បាន​ដោយ​ក្នុង​មួយខែ​100​ដុល្លារ ។​
> ពាក់ព័ន្ធ​នឹង​បញ្ហា​ដើរ​ប្រមូល​លុយ​ពី​សំណាក់​លោក​អធិការ​ក្រុង​ដែល​ទើបនឹង​មកកាន់​
> តំណែង​ថ្មី​នេះ​ក៏មាន​ការរិះគន់​យ៉ាងខ្លាំង​ផងដែរ​ពី​សំណាក់​ប្រជាពលរដ្ឋ​ពិសេស​ក្នុង​ជួរ​របស់​កងកំលាំង​> នគរបាល​ដោយ​ពួកគេ​បាន​លើកឡើងថា​ការផ្លាស់ប្តូរ​មកកាន់​ជា​អធិការ​ក្រុង​នេះ​គឺ​មក​កើប​លុយ​> តែម្តង​ដោយ​មិនបាន​ពិចារណា​ថា​ខ្លួន​មាន​នាទី​ជា​អ្វី ? ហើយ​គោ​លន​យោ​បាន​ភូមិ ឃុំ​មាន​សុវត្ថិភាព​> ទាំង​9​ចំនុច​នោះ​តើ​គេ​យកទៅ​ទុក​នៅឯណា​? ។​
> ស្ត្រី​ម្នាក់​ដែលជា​មេ​កន្ទុយលេខ​បាន​ពោល​នៅមុខ​សម​រ្ថ​កិច្ច​ថា មុន​ពេលដែល​កំលាំង​ចុះទៅ​> បង្ក្រាប​ប្រមាណ​10​នាទី​គឺ​កំលាំង​ប៉ូលីស​ក្រុង​ទើបតែ​យកលុយ​ប្រចាំថ្ងៃ​ចេញទៅ​ផុត​ក៏​ស្រាប់តែ​> ប៉ូលីស​ខេត្ត​មកដល់​ល្មម ហើយ​រូបគាត់​បានគិត​ថា​ការលក់​កន្ទុយលេខ​នេះ​ប្រហែលជា​បា​ម​សុខសាន្ត​ ហើយ​ព្រោះ​នៅពេលដែល​ពួកគេ​មក​ប្រមូល​លុយ​គឺ​គេ​បាន​សន្យាថា​គ្មាន​អ្នកណា​ហ៊ាន​មក​ចាប់​ទេ​> ព្រោះ​យើង​បាន​បង់លុយ​រួចហើយ ប៉ុន្តែ​ជា​លទ្ធផល​គឺ​ត្រូវ​ចាប់ខ្លួន​ដដែល ហើយ​គ្មាន​ឃើញ​ប៉ូលីស​> ក្រុង​ណា​ចេញមុខ​មក​ដោះស្រាយ​ទាល់តែសោះ ។​
> នៅ​ថ្ងៃ​ដែល​សមត្ថកិច្ច​ចុះបង្ក្រាប​គឺជា​ថ្ងៃ​ដែល​ឆ្នោត​សៀម​ត្រូវ​ចេញ​ផង​នោះ លោក​វរ​:​សេនីយ៍​> ទោ ម៉េង លៀង បាន​លើកឡើងថា លោក​ក៏បាន​ដឹងឮ​ដែរ​ថា​កំលាំង​ក្រុង​បាន​ចុះទៅ​ប្រមូល​លុយ​ដាក់​> ថ្ងៃ​ឬ​ដាក់​ខែ ប៉ុន្តែ​ចំពោះ​លោក​គឺ​ត្រូវតែ​បង្ក្រាប​ទៅលើ​ល្បែង​សុ​ី​សង​គ្រប់​ប្រភេទ​ដោយ​សុំ​គោល​ការ​> ពី​លោកស្នងការ​ដើម្បី​ធ្វើអោយបាន​ក្នុង​រឿងនេះ ។​
> លោកនាយ​ការិយាល័យ​បាន​សង្កត់ធ្ងន់ថា ការបង្ក្រាប​លើក​នេះ​គឺ​​នឹងសុំគោលការ ទៅលោកព្រះរាជអាជ្ញាធ្វើការអប់រំជាលើកចុងក្រោយព្រោះ​ការបង្ក្រាប​កន្លង មក​មាន​ការធ្វើ​កិច្ចសន្យា​ច្រើនលើក​> ច្រើនសារ​រួចមកហើយ​ដូច្នេះ​គឺ​មិនអាច​អប់រំ​ណែនាំ​តទៅទៀត​បានទេ ត្រូវតែ​ធ្វើអោយបាន​តឹង​រុ​ឹ​ង​> ទៅតាម​ផ្លូវច្បាប់ ។ មជ្ឈដ្ឋាន​ជាច្រើន​កំពុងតែ​ចាំមើល​ថា​តើ​លោក​អធិការ​ក្រុង​នឹង​បន្តសកម្មភាព​> ដើរ​ប្រមូល​លុយ​ទៅលើ​ល្បែង​ផ្សេងទៀត​ដែរឬទេ​? ៕