ខេត្តព្រះវិហារប្រជាពលរដ្ឋក្រីក្រអត់ផ្ទះនៅចំនួន២គ្រួសាររស់នៅក្នុងភូមិផ្យួរជ្រូកឃុំគូលែនខាងជើងស្រុកគូលែនខាងជើងខេត្តព្រះវិហារបានស្នើរសុំអាជ្ញាធរដែនដីអារឈើនិងរណាយន្តចំនួន១០ថ្ងៃសំរាប់យកមកសង់លំនៅដ្ឋានដែលពួកគាត់បានស្នើរសុំការអនុញ្ញាតពីអាជ្ញាធរភូមិឃុំស្រុកដែលបានឃើញនិងឯកភាពលើការស្នើសុំរបស់ប្រជាពលរដ្ឋតែត្រូវបានស្ថាប័នក្រៅរដ្ឋាភិបាលឈ្មោះអង្គការការពារធនធានធម្មជាតិចាប់រណាយន្តប្រគល់ទៅអោយ
សង្កាត់រដ្ឋបាលព្រៃឈើស្រុកគូលែនពេលដែលឃើញច្បាប់អនុញ្ញាតពីអាជ្ញាធរជំរិតទាលុយមិនបាន។ម្ចាស់រណាយន្តទាំងពីខាងលើត្រូវបានគេស្កាល់ឈ្មោះ១.ចេកចិតភេទប្រុសអាយុ២៧ឆ្នាំទី២.យឿនពន្លកភេទប្រុសអាយុ២៥ឆ្នាំរស់នៅភូមិឃុំខាងលើ។
បើតាមការអោយដឹងពីលោកវ៉ាន់ដែលជាមន្ត្រីរបស់អង្គការខាងលើបានអោយដឹងថាលោកពិតជាចាប់រណាយន្តអារឈើរបស់ប្រជាពលរដ្ឋពីគ្រួសារប្រគល់ទៅអោយមន្ត្រីជុំនាញរដ្ឋបាលព្រៃឈើពិតប្រាកដមែនលោកវ៉ាន់បានបញ្ជាក់បន្តថាពេលដែលលោកបានទៅ
ជួបប្រទះនិងរណាយន្តដែលកំពុងតែកាត់អារលោកក៏បានទូរស័ព្ទទៅលោកចាយនាយសង្កាត់រដ្ឋបាល
ព្រៃឈើស្រុកគូលែននិងលោកបូរិននាយរងសង្កាត់ដោយបញ្ជារអោយយករណាយន្តទាំងពីរប្រគល់មករដ្ឋបាលព្រៃឈើជានាក់ចាត់ចែង។បើតាមការបកស្រាយរបស់លោកបូរិននាយរងសង្កាត់រដ្ឋបាលព្រៃឈើបានបញ្ជាក់ថារណាយន្តទាំងពីរលោកបានទទួលពិតប្រាកដមែនដោយលោកបានធ្វើសំនុំបែបបទបញ្ជូនទៅផ្នែករដ្ឋបាលព្រៃឈើនិងខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្តព្រះវិហារ។លោកអភិបាលស្រុកគូលែនខាងជើងបានអោយក្រុមការងារយើងដឹងតាមទូរស័ព្ទម្សិលមិញនេះថាប្រជាពលរដ្ឋក្រីក្រអត់ផ្ទះនៅទាំងពីរគ្រួសារលោកបានឃើញនិង
ឯកភាពលើកាស្នើរសុំនេះពិតប្រាកដមែនរហូតដល់ខាងមន្ត្រីអង្គការការពារធនធានធម្មជាតិចាប់ប្រគល់អោយមន្ត្រីជុំនាញរដ្ឋបាលព្រៃឈើប្រជាពលរដ្ឋទាំពីរគ្រួសារក៏បានទៅដល់សាលាស្រុកសុំអោយលោកជួយអន្តរាគមន៍ផងដែរ។តាមការអោយដឹងពីម្ចាស់រណាយន្តអារឈើថាបន្ទាប់ពីមានការចាប់រណាយន្តរបស់គាត់អារឈើធ្វើផ្ទះពួកគាត់បានទៅដល់សាលាស្រុកដើម្បីអោយលោកអភិបាលស្រុកជួយអន្តរាគមន៍បីរលើកមកហើយរហូត
មកដល់ពេលនេះអស់រយះពេលជិត១សប្តាហ៏មកហើយដែលអាជ្ញាធរមិនយកចិត្តទុកដាក់រកដំណោះស្រាយជូនពួកគាត់។តែចំពោះក្រុមឈ្មួញដែលធ្វើការដឹកជញ្ជូនបទល្មើសព្រៃឈើតាមរយះគោយន្តកន្ត្រៃនិងរថយន្តគក្រឹកគគ្រេងទាំងយប់ទាំងថ្ងៃមិនតែប៉ុននោះម៉ាស៊ីនរៃជ្រៀកឈើរាប់សិបកន្លែងនៅក្នុងស្រុកគូលែនមិនដែលឃើញមន្ត្រីជុំនាញណាម្នាក់យកភ្នែកមើលទល់តែសោះ។
សព្វថ្ងៃនេះមន្ត្រីជំនាញរដ្ឋបាលព្រៃឈើស្រុកគូលែនធ្វើការបង្ក្រាបបទល្មើសព្រៃឈើមានការរើសអើងបង្ក្រាបបានតែប្រជាពលរដ្ឋក្រីក្រគ្មានលុយសូកប៉ាន់ រីឯឈ្មួញរកស៊ីជាអាជីពដាក់រៃជ្រៀកអាររាប់សិបកន្លែងនៅក្នុងស្រុកនិងដឹកជញ្ជូនកក្រើកដីទាំងយប់ទាំងថ្ងៃបែរជានាំគ្នាមើលមិនឃើញទៅវិញ។ចំពោះសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើនិងដាក់រៃអារជ្រៀកអនាធិបតេយ្យនៅក្នុងស្រុកដែលមន្ត្រី
ជំនាញរដ្ឋបាលព្រៃឈើគ្មានចំណាត់ការក៏គេអាចចាត់ទុកថាជាករណីអំពើពុករលួយមួយដែល៕


































