ពលរដ្ឋ​រស់នៅ​ក្បែរ​រោងចក្រ​តាមផ្លូវ​ជាតិ​លេខ​៤​ធុញ​និង​បរិស្ថាន​ពេលដែល​អាជ្ញា ធ​រពាក់​ព​ន្ធ័​ធ្វើ​មិនដឹង​មិន​ឭ​

0


​កំពង់ស្ពឺ​=​មានមតិ​លើកឡើង​ផ្ទុយគ្នា​ជាច្រើន​ទាក់ទង​និង​បរិស្ថាន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ជាពិសេស​នៅតាម​ចំណុច​មុខ​រោងចក្រ​តាម​ប្រឡាយ​រណប​អម​សងខាង​ផ្លូវ ។​ដោយ​ពលរដ្ឋ​ខ្លះ​បាន​ចោទ​ទៅលើ​អាជ្ញា​ភូមិ​ឃុំ​និង​ស្រុក​រី​មួយ​ចំ ណែ​កទៀត​បាន​ទម្លាក់កំហុស​ទៅដល់​មន្ទីរ​បរិស្ថាន​ដែលជា​សា​ម៉ី​ក្នុង​កិច្ចការងារ​គ្រប់គ្រង​ទៅលើ​រោងចក្រ​ផងដែរ ចំណែក​ពលរដ្ឋ​ខ្លះ​បាន​និយាយថា​អ្នក​ថែទាំ​ផ្លូវ ក៏មាន​សិទ្ធិ​ក្នុង​ការងារ​គ្រប់គ្រង​សំរាម​ដែរ ។​20150224_101646
​ពលរដ្ឋ​បាន​រិះគន់​យ៉ាងខ្លាំង​ចំពោះ​បរិស្ថាន​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ត្រង់ចំណុច​មុខ​រោងចក្រ​ដែលមាន​ថង់​ផ្លា​ស្ទិ​ច​ដែល​ក្រុមកម្មករ​បាន​ខ្ចប់​ចំណីអាហារ​ហើយ​បាន​បោះចោល​តាម​ច​ញ្ចើ​ម​ផ្លូវ​រាប់លាន​ថង់​ដែល​គ្មាន​អង្គភាព​ណា​អើពើ​មើល​និង​ទិដ្ឋភាព​នេះ​សោះ ។​
​ប្រភព​បាន​និយាយ​ដោយ​ឡើង​តាម​រូបភាព​ថា នៅពេល​មាន​ខ្យល់​បក់បោក​ខ្លាំង​ថង់​ផ្លា​ស្ទិ​ច​ទាំងនោះ​បាន​ហើរ​ឡើងលើ​ចូល​ភ្នែក​ច្រមុះ​ស្ទើ​បើកភ្នែក​មិន​រួច​និង បាន​គួច​ចូល​ផ្ទះ​ពេលខ្លះ​កំពង់​ដាំ​ស្ល​ត្រូវថង់​គួច​ចូល​ក៏មាន ។​20150224_101356
​ពួកគាត់​បន្តថា​សំរាម​ពេលនេះ​បាន​ហូ​ចូល​តាម​ប្រឡាយ​រណប​របស់​ផ្លូវជាតិ​ដែល​បាន​ជះខ្លិន​ស្អុយ​សាយភាយ​ដល់ផ្ទះ​ពលរដ្ឋ​ដែល​រស់នៅ​ជិតៗ​នោះ​ថែម​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ទាំង​អ្នកធ្វើដំណើរ​ថែមទៀត​ខ​ណះ​ដែល​លូបង្ហូរទឹក​ជាច្រើន​ត្រូវ​រោងចក្រ​រំលោភ​បិទ​ជាច្រើន​កន្លែង ។​20150224_101642
​តាម​ការអង្កេត​ជាក់​សំរាម​ដែលមាន​ថង់​ផ្លា​ស្ទិ​ច​ភាគច្រើន​បណ្តាលមកពី​ក្រុមកម្មករ​តាម​រោងចក្រ​បោះចោល​តាម​ទី​សា​ធា​រណះ​នៅមុខ​រោងចក្រ​នៅពេល​ពួកគាត់​ចេញពី​ធ្វើការ​ពេល​ថ្ងៃត្រង់​ដែល​ថង​ទាំងនោះ​សម្រាប់​វិច​ខ្ចប់​ចំណីអាហារ នៅ ពេល​ហូប​រួចរាល់​មិនមាន​កន្លែង​ដាក់​ខ​ណះ​រោងចក្រ​គ្មាន​ធុងសំរាម​ផង​គឺ​បោះ​តាមផ្លូវ​តែម្តង ។​
​ទាក់ទង​និង​រឿង​សំរាម​អ្នកយក​ព​ត៏​មានបាន​ទាក់ទង​ទៅកាន់​លោក ហេង គួ​ន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​តែ​ទូរ​សព្ទ័​លោក​មិនអាច​ទំនាក់ទំនង​បាន នៅឡើយ ទេ​នៅ​រសៀល​នេះ ។​
​យោងតាម​ការ​លើ​ឡើង​របស់លោក ចឹក បូ​រិ​ន អនុប្រធាន​មន្ទីរ​ការងារ​ខេត្ត​កំពង់ ស្ពឺ​បាន​ឲ្យ​ដឹងថា​មកទល់​និង​ពេលនេះ​រោងចក្រ​ទាំង​ខ្នាតតូច​និង​ខ្នាត​ធំ​ក្នុង​ខេត្ត​មាន​សរុប​ប្រ​ម៉ាណ ៧០​រោងចក្រ ចំណែក​កម្មករ​កម្មការិនី សរុប​មាន​ជា ៧​ម៉ឺន​នាក់ មកដល់ពេលនេះ ។​20150224_101403
​បើសិន​ដូច​លោក​អនុប្រធាន​មន្ទីរ​ការងារ​លើ​ឡើង ក្នុង​មួយថ្ងៃ​គិត​ជាម​ធ្យោ​ម ថង់​ផ្លា​ស្ទិ​ច​វិ​ខ្ចប់​ក្នុង​កម្មរ​ម្នាក់​២​ថង់​ដែល​ត្រូវ​បោះចោល មាន​ប្រ​ម៉ាណ​ស្មើ​និង ១ លាន​កន្លះ ដែលជា​សំរាម​មិន​រលាយ​ក្នុង​ដី​ដែល​ត្រូវគេ​មិន​គិតគូរ​មកដល់​និង ពេលនេះ ។ ដូចនេះ​អនាគត​របស់​ខេត្តកំពង់ស្ពឺ​បើ​មិនបាន​គិតគូរ​ដល់​បរិ​ស្ថាន​ទេ គឺ​ច្បាស់​ជា​ក្លាយទៅជា​ទីតាំង​ស្តុ​ប​សំរាម​សម្រាប់​អ្នកវិនិយោគ​វិ​ស​យ័​កាត់ដេរ​ជាក់​ជាមិនខាន ៕​