​នគរបាល​ខេត្តមណ្ឌលគិរី​បង្ក្រាប​រថយន្ត​ដឹកឈើ​ល្មើសច្បាប់​៣​គ្រឿង​

0

​រថយន្ត​ដឹកឈើ​ល្មើសច្បាប់ ចំនួន​៣​គ្រឿង​ត្រូវបាន​កម្លាំង​នគរបាល​កា​រិ​យា ល័យ​កណ្តាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត មណ្ឌលគិរី​បង្ក្រាបបាន​កាល ពី​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃទី ៨ មិនា ស្ថិតនៅ​ភូមិ ពូ​ទ្រូ​លើ ឃុំ​សែន​មនោ​រម្យ  ​ស្រុក​អូររាំង​។​
​ប្រធានការិយាល័យ​កណ្តា​ល​ប្រឆាំង​បទល្មើស លោក​វរៈសេនីយ៍ទោ ជិន សុ​ឃុន បានអោយដឹងថា ការបង្ក្រាប​នេះ​ធ្វើឡើង​ក្រោយ ទទួលបាន បទបញ្ជា​ពី​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ញ៉ែម វាន់​នី ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​  ថា មាន​រថយន្ត​ឡង់ គ្រិ​ស័​រ​ដឹកឈើ​ល្មើសច្បាប់​៣ គ្រឿង​នៅ​ចំណុច​ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង កម្លាំង​របស់លោក​បាន​ទៅដល់ ទិសដៅ និង​ធ្វើការ​បង្ក្រាបបាន​ដោយ​ជោគជ័យ​។​x3
​លោក​វរៈសេនីយ៍ទោ ជិន សុ​ឃុន បាន​បញ្ជាក់ថា រថយន្ត​ទាំង​៣ នោះ ទី​១​ចង្កូត​ស្តាំ​ព័​ណស​ពាក់​ស្លាក​លេខ 2S ៩២៩៣ ផ្ទុក​ឈើ​ចំនួន​៨​ដុំ  ​ចំណែក ចង្កូត​ស្តាំ​ព​ណ៏​សំបក​ឳ​ឡឹ​ក ពាក់​ស្លាក​លេខ ភ្នំពេញ​២C 9965​ផ្ទុក​ឈើ​ចំនួន ១១ ដុំ និង ព័​ណ​ទឹកប្រាក់​ពាក់​ស្លាក​លេខ​  ភព​.២​ស​s9378 ផ្ទុក​ឈើ ១១ ដុំ សរុប​ទាំងអស់ ៣០ ដុំ​ផងដែរ​។​x5
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ញ៉ែម វ៉ាន់​នី ស្នងការ​នគរបាល​ខេត្ត​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​បច្ចុប្បន្ន វត្ថុតាង​ត្រូវបាន កំលាំង​ការិយាល័យ​ជំនាញ បញ្ជូន​យកមក​រក្សាទុក នៅ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជា​បណ្តោះអាសន្ន ដើម្បី​សាវ​ជ្រាវ​រក​ម្ចាស់​រថយន្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​x2