​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន អំពាវនាវ អាជ្ញាធរ សមត្ថកិច្ច កុំ​យកលុយ​លើស​ច្បាប់​កំណត់​

0

​បន្ទាយ​មាន​ជ័​យៈ ជាថ្មី​ម្តងទៀត ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តបន្ទាយមានជ័យ បាន​អំពាវនាវ​ដល់​អាជ្ញាធរ សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ កុំ​យកលុយ​លើ​សេវាសាធារណៈ​លើសពី​ច្បាប់​កំណត់ ។​ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​សំ​ណះ​សំ​ណា​ល ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក​កាលពី​ព្រឹក​ថ្ងៃទី​១៧ មីនា ២០១៥ ។​​លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ដោយ​អនុវត្តតាម​កំណែ​ទម្រ​ង​ស៊ីជម្រៅ​របស់​រដ្ឋាភិបាល អាជ្ញាធរ​សមត្ថកិច្ច គ្រប់លំដាប់​ថ្នាក់​មិនមែនជា ចៅហ្វាយ​របស់​ពលរដ្ឋ​ឡើយ គឺជា​អ្នកបំរើរ​អោយ​ប្រជាពលរដ្ឋ ដូច្នេះ​ត្រូវយក​អស់កំលាំង​កាយ​ចិត្ត គិតគូរ​ដល់​ពួកគាត់ និង​អភិវឌ្ឍ​មូលដ្ឋាន​របស់ខ្លួន អោយមាន​ការរីកចម្រើន​ដោយ​មិន​ត្រូវយក​កំរៃ​ណាមួយ​ពី​ប្រជាពលរដ្ឋ ដែល​មក​ពឹងពាក់​លើសពី​ច្បាប់​កំណត់​ឡើយ ។ ជាមួយគ្នា​នោះអាជ្ញាធរ មន្ទីរជំនាញ​ក៏ត្រូវ​តែ​គិតគូរ​ចំពោះ​ប្រជាកសិករ​ដែល​image1

ពួកគាត់​ធ្វើស្រែ ឬ​ចម្ការ​មិន​ទទួលបាន​ផលចំណេញ ត្រូវតែ​ណែនាំ​អោយ​ពួកគាត់​ធ្វើការ​ផ្លាស់ប្តូរ​ទៅរក​ដំណាំ​ណា ដែល​អាច​បង្ករ​បង្កើន​ផល​បាន​ហើយ​ទទួលបាន​ផល​បំ​ណេ​ញ​ច្រើន ។ ដោយសារតែ​ស្រុក​ភ្នំស្រុក​គឺជា​ស្រុក​មួយ មាន​រមណី​ដ្ឋា​ន​ប្រវត្តិសាស្ត្រ និង​សម្បូរ​ទៅដោយ​សត្វ​រាប់រយ​ប្រភេទ អាច​ទាំ​ក់​ទាញ​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត និង​ទៅជា​ទីតាំង​ទេសចរណ៍ធម្មជាតិ​ពណ៌​បៃតង ។IMG_6989
​ជាមួយនិង​ការ​សំ​ណះ​សំ​ណា​ល់​នេះ​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និង​លោកជំទាវ​ក៏បាន​នាំយក​អំណោយ​ជា អង្ករ មី សា​រ៉ុង និង​ថវិការ​មួយចំនួន​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ តាជី យាយជី លោកគ្រូ​អ្នកគ្រូ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ ៕IMG_6960 IMG_6953 IMG_6999 IMG_6941