សន្និសីទ​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៥

0

​សៀមរាប : សន្និសីទ​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៥​ដែល​បាន​ប្រារព្វ​ធ្វើ​ពិធី​បើក​នៅក្នុង​សាលប្រជុំ​សណ្ឋាគា​អង្គរ​ប៉ា​រ៉ា​ឌី​ខេត្តសៀមរាប​ក្រោម​អធិបតីភាព លោកជំទាវ ម៉ែន សំអន ឩ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

ដោយមាន​ការចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​នានា​និង​សមាជិក សមាជិកា ទាំងអស់​របស់​សមាគម​ន៍​អ្នកនិពន្ធ​នៃ​ប្រទេស​ទាំង​៦ រួមមាន ប្រទេស កម្ពុជា វៀតណាម ឡាវ ថៃ មី​យ៉ាន់​ម៉ា និង ប្រទេស​ចិន ផងដែរ ។

បន្ទាប់ពី ឯ​.​ឩ ស៊ីម វណ្ណា ប្រធាន​សមាគមន៍​អ្នកនិពន្ធ​ខ្មែរ​មានប្រសាសន៍​ស្វាគមន៍​រួចមក មានប្រសាសន៍​បើក​អង្គ​សន្និសីទ​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៥​នាឱកាស​នោះ លោកជំទាវ ម៉ែន សំអន ឩ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​

ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍ថា ប្រទេស​កម្ពុជា​នាពេល​បច្ចុប្បន្ន​នេះ​មាន​ភាព​រីកចម្រើន​លើ​គ្រប់​វិស័យ​ជា​ជំហានៗ​អាស្រ័យទៅលើ​ថ្នាក់ដឹកនាំ​ប្រទេស​ប្រកបដោយ​គិ​តិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់ ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​សម្តេច​តែងតែ​បានគិត​គួ​និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការដឹកនាំ​ប្រទេសជាតិ​អោយ​ឈាន​ឆ្ពោះទៅរក​ភាពជោគជ័យ​លើ​គ្រប់​វិស័យ ។

លោកជំទាវ ម៉ែន សំអន បាន​បន្ត​ប្រសាសន៍ថា ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ប្រធានកិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​សមាគម​ន៍​អ្នកនិពន្ធ​ខ្មែរ លោកជំទាវ សូម​សម្តែង​នូវ​មនោ​ស​ញ្ជេ​ត​នារី​ករាយ ចូលរួម​អបអរ​សារ​ទរ​ចំពោះ​ជោគជ័យ នៃ​កិច្ចសហប្រតិបត្តិការ​ល្អ​ជា​ប្រពៃណី រវាង​អ្នកនិពន្ធ​នៃ​

ប្រទេសជាតិ​ទាំង ៦ ដែល​បាន​ជូ​យ​ឩ​ប​ត្ថ​ម​គ្នា​ទៅវិញទៅមក​គ្រប់​កាល​:​ទេស​:​ព្រមទាំង​ជោគជ័យ​ថ្មី និង ការរីកចម្រើន​របស់​អ្នកនិពន្ធ​នៃ​ប្រទេស​តាម​ដង​ទន្លេមេគង្គ ក្នុងការ​ពង្រឹងគុណភាព ស្នាដៃ​និពន្ធ និង​ការពង្រឹង​មិត្តភាព ក៏ដូចជា​សហប្រតិបត្តិ​ការណ៍ រវាង​គ្នា​និង​គ្នា ក្នុងឋាន​:​ជា​ប្រទេស​រស់នៅ​តាម​បណ្តោយ ទន្លេ​តែមួយ ដែល​ស្មារតី​នេះ​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ថែមទៀត​តាមរយះ​ព្រឹ​ត្ត​ការណ៍​សន្និសីទ​ពានរង្វាន់​អក្សរ​សិ ល្ប៍​ទន្លេមេគង្គ​លើក​ទី​៥​នេះ ។ ​

លោកជំទាវ ម៉ែន សំអន ឩ​ប​នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា​និង​អធិការកិច្ច​តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​បញ្ជាក់ថា អង្គ​សន្និសីទ​ពានរង្វាន់​អក្សរសិល្ប៍​ទន្លេមេគង្គ​លើក​ទី​៥​ដែល​បាន​ប្រារព្វ​ធ្វើ​នេះ​គឺ​បានបង្ហាញ​ឲ្យ​ឃើញ​យ៉ាងច្បាស់​អំពី​កិច្ចខិតខំ​

ប្រឹងប្រែងពុះពារ​ការលំបាក​នានារ​បស់​ថ្នាក់ដឹកនាំ​និង​សមាជិក សមាជិកា ទាំងអស់​របស់​សមាគម​ន៍​អ្នកនិពន្ធ​នៃ​ប្រទេស​ទាំង​៦ ដែលមាន​ប្រទេស កម្ពុជា វៀតណាម ឡាវ ថៃ មី​យ៉ាន់​ម៉ា និង ប្រទេស​ចិន ទាំង​៦​ប្រទេស​នេះ​គឺ​ដើម្បី​បំពេញការងារ​លើកស្ទួយ​វិស័យ​អក្សរសាស្ត្រ​និង​វប្ប​ធ​ម៍​ជាតិ​នៃ​ប្រទេស​ក្នុង​តំបន់​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ថ្វេ​ដង​ពិសេស​សម្រាប់​

ជ័យលាភី​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុង​ការនិពន្ធ​គឺជា​ការបង្ហាញ​ឲ្យ​ឃើញ​នូវ​ការរីកចម្រើន​ថ្មី​មួយទៀត​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ក្នុង​វិស័យ​អក្សរសិល្ប៍​នៃ​ប្រទេស​ទាំង​៦​ជាការ​រួមចំណែក​លើក​កម្ពស់​ស្ថានភាព​វិជ្ជា​ជី​វះ​និង​ការចែករំលែក​ចំណេះ​ដឹក​ផ្នែក វប្ប​ធ​ម៍ ទំនៀម​ទំលាប់ ប្រពៃណី ឲ្យ​កាន់​តែមាន​លក្ខ​ណះ​កាន់តែ​ទូលំទូលាយ ៕ ដោយ លោក ខេង ខេមរា​1 2