កំពង់ឆ្នាំង៖ យោងតាមរបាយការណ៏របស់ស្នងការដ្ឋាននគរ បាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថាៈ ក្នុងរយៈពេលជាងមួយខែ ដោយគិតពី ថ្ងៃទី៨ ខែកុម្ភះ មកត្រឹមថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៏បានកើតឡើងចំនួន ១៣លើក បើប្រៀបធៀបដូចគ្នានេះដែរក្នុងអំឡុងខែ
មុនគឺបានកើនឡើងចំនួន៥ករណី និងបានសម្លាប់មនុស្សដល់ទៅចំនួន១៣នាក់ ខណៈដែលខែមុនមានត្រឹមតែ ៤នាក់ប៉ុណ្ណោះ ។ យោងតាមរបាយការណ៏ដដែលនេះបានបញ្ជាក់ទៀតថាៈ គ្រោះថ្នាក់ចរាចរណ៏ទាំង១៣ករណីខាងលើ បានកើតឡើងនៅស្រុកសាមគ្គីមានជ័យ ចំនួន២លើក ស្រុកកំពង់ត្រឡាចចំនួន២លើក ស្រុករលាប្អៀរចំនួន៤លើក ស្រុកបរិបូរណ៏ចំនួន៣លើក និងក្រុង
កំពង់ឆ្នាំងចំនួន២លើក។ ក្នុងនោះបានកើតឡើងនៅលើផ្លូវជាតិលេខ៥ ចំនួន១២លើក និងផ្លូវក្នុងខេត្តចំនួន១លើក ។ ក្នុងគ្រោះថា្នក់ខាងលើបានបង្ករអោយមនុស្សស្លាប់ចំនួន១៣នាក់ (ស្រី៤នាក់) របួសរួម២៩នាក់(ស្រី១៦នាក់) របួសធ្ងន់៩នាក់ (ស្រី ៤នាក់) ។ ខូចខាតរថយន្ត៩គ្រឿង (ខូចធ្ងន់៦គ្រឿង) ម៉ូតូ៨គ្រឿង (ខូចធ្ងន់៣គ្រឿង) និងខូចខាតគោយន្ត ១ គ្រឿងស្រាល ។ កត្តាគ្រោះថ្នាក់ខាងលើគឺបង្កឡើងដោយមនុស្សចំនួន១២ករណី ក្នុងនោះបើកបរ
លឿនហួសល្បឿនកំណត់៤ករណី បើកបរក្នុងស្ថានភាពស្រវឹង២ករណី បត់ឆ្វេងស្តាំមិនប្រយ័ត្ន២ករណីបើកបរមិនប្រកាន់ស្នាំ១ករណី និងបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់២ករណី
ចំណែកកត្តាយានមាន១ករណី គឺគ្មានភ្លើងបំភ្លឺ ។ ជុំវិញករណីគ្រោះថ្នាក់ចរាចរណ៏ដែលនៅតែបន្តកើឡើងខាងលើនេះ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ធ្លាប់មានប្រសាសន៏ផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋអោយមានការយកចិត្តទុកដាក់ប្រុងប្រយ័ត្នក្នុងពេលបើកបរ ដើម្បីចូលចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ និងសូមអោយសមត្ថកិច្ចជំនាញត្រូវរិតបន្តឹងច្បាប់ចរាចរណ៏ផ្លូវគោក ។ ដោយឡែកខាងមន្ទីរសាធារណៈការខេត្តវិញ
ក៏បាននិងកំពុងធ្វើស្លាកសញ្ញាកំណត់ល្បឿននៅតាមដងផ្លូវជាតិលេខ៥ ពិសេសនៅតាមទីប្រជុំជនបានជាបណ្តើរៗហលយបន្ទាប់ពីមានការណែនាំពីលោកអភិបាលខេត្ត ៕





































