ស្ត្រីជន​ជាតិចិន​៤​នាក់ ត្រូវបាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ​ឃាត់ខ្លួន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​

0

​ខេត្ត​ព្រះសីហនុ​៖​ ​កម្លាំង​មន្ទីរ​ព​ត៌ និង​សន្តិសុខ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​លោក រស់ សា​រាំ ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ឆែកឆេរ និង​ធ្វើការ​ឃាត់ខ្លួន​ស្រី​ជន​ជនជាតិ​ចិន​ចំនួន​០៤​នាក់ នៅ​ម៉ោង​២០ និង​២០​នាទី ថ្ងៃទី​IMG-20150401-WA0023៣០ ខែ​មិនា ឆ្នាំ​២០១៥​នៅ​សណ្ឋាគារ​ហ្វា​យ​បិ​ក ដែលមាន​ទីតាំង​ក្រុម​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុង ខេត្ត​ព្រះសីហនុ ដែល​បាន​ចូលមក​ស្នាក់នៅ​បន្ទប់​លេខ ២០១ និង ២០៤​ជាន់​ទី​២ ពីបទ​ចរាចរ​លុយ​ដុល្លារ​ក្លែងក្លាយ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​កាលពី រសៀល​ថ្ងៃទី​៣១ ខែ​មិនា ឆ្នាំ​២០១៥ ។​
​ ​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឪ្យ​ដឹងថា ស្រី្ត​ជនជាតិ​ចិន​ទាំង ០៤​នាក់ ដែល​កម្លាំង​ជំនាញ​ធ្វើការ​ឃាត់ខ្លួន ពី​ករណី​ធ្វ​វើ​ចរាចរ​លុយ​ដុល្លា​ក្លែងក្លាយ​នៅក្នុង​ក្រុងព្រះសីហនុ ដែលមាន​លុយ​ដុល្លា​ប្រភេទ​ក្រដាសប្រាក់ ១០០​ដុល្លារ ០១​សន្លឹក​ក្លែងក្លាយ ប្រភេទ​ក្រដាសប្រាក់ ៥​ដុល្លា​ក្លែងក្លាយ​ចំនួន ៨៦​សន្លឹក ស្មើនឹង ៤៣០​ដុល្លា ក្រដាសប្រាក់​ប្រភេទ ១​ដុល្លា​ក្លែងក្លាយ ៦៩​សន្លឹក ។ ដោយឡែក​ក្រដាសប្រាក់​ដុល្លា​ប្រភេទ ១០​ដុល្លា ២​សន្លឹក​សុទ្ធ ក្រដាសប្រាក់ ២០​ដុល្លា ៣​សន្លឹក​សុទ្ធ និង​ក្រដាសប្រាក់ ១០០​ដុល្លា ៣​សន្លឹក​សុទ្ធ ។
​ ជនសង្ស័យ​ទី​១ មានឈ្មោះ HE ZAOYUN ភេទ​ស្រី ជនជាតិ​ចិន ឆ្នាំ​កំណើត ៣០-០៥-១៩៦៨ ទី​២ ឈ្មោះ WANG HUAN​ភេទ​ស្រី ជនជាតិ​ចិន ឆ្នាំ​កំណើត ១០-០៥-១៩៦៥ ទី​៣ ឈ្មោះ WEI HONG​ភេទ​ស្រី ជនជាតិ​ចិន ឆ្នាំ​កំណើត ១៩-០២១៩៦៨ និង​ទី​៤ ឈ្មោះ ZHOANG YAMING ភេទ​ស្រី ជនជាតិ​ចិន ឆ្នាំ​កំណើត ១៥-១១-១៩៦៩ ។​IMG-20150401-WA0022
​ចំពោះ​ការ​សន្និដ្ឋានថា ស្ត្រីជន​ជាតិចិន​ទាំង​០៤​នាក់ បានធ្វើ​ចរាចរ​ក្រដាសប្រាក់​ដុល្លា​ក្លែងក្លាយ​នាពេលនេះ ដោយសារ​យើង​មាន​មន្ត្រី​ធនាគារ​ចូលរួម​ត្រួតពិនិត្យ ដោយ​យក​ម៉ាស៊ីន​យកមក​ឆែក ក៌​ប៉ុន្តែ​ម៉ាស៊ីន​បែ​ជា​មិន​ឆ្លើយតប ទើប​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជា​ប្រភេទ​ក្រដាសប្រាក់​ដុល្លា​ក្លែងក្លាយ ។
​ ​ដោយ​បច្ចុប្បន្ន​ស្ត្រី​ជនជាតិ​ស្ត្រី​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ដើម្បី​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់ ៕
​លោក​ឧ​ត្ត​ម​សេនីយ​ត្រី ហេង ប៊ុន​ទី បាន​បញ្ជាក់ថា ដោយមាន​ការសហការ​ល្អ​ជាមួយ​ប្រជាពលរដ្ឋ និង​អង្គភាព ស្ថាប័ន​ក្នុង​ខេត្ត​ព្រះសីហនុ ធ្វើ​ឪ្យ​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ធ្វើការ​ស្រាវជ្រាវ បង្ក្រាប និង​ទប់ស្កាត់​នូវ​បទល្មើស​ក្នុង​ខេត្ត​ព្រះសីហនុ​ទទួលបាន​លទ្ធ​ផល​ល្អ ។20150331_171445_01-04-2015 ហើយ​លទ្ធផល​ទាំងអស់នេះ​ដោយសារ​មានការ​ចង្អុលបង្ហាញ ពី​គណបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ គ្រប់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​បាន​បំពេញ​តួនាទី ភារកិច្ច​របស់ខ្លួន​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ វិន័យ​របស់​អង្គភាព ឈានទៅ​ធ្វើការ​បង្ក្រាប​ប​ទ​ល្មើស​ផ្សេងៗ​បានជា​បន្តបន្ទាប់ ៕