ក្មេងប្រុស​ស្ទាវ​ញៀន​ថ្នាំ​៥​នាក់​បង្ខំ​ឲ្យ​ក្មេងស្រី​ម្នាក់​ប្រើប្រាស់​ដែរនោះ​ត្រូវបាន​អាវុធហត្ថ​បន្ទាយមានជ័យ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ

0

​ខេត្តបន្ទាយមានជ័យ​៖ ​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់​ក្មេងប្រុស​ស្ទាវ​៥​នាក់​ដែល​ញៀន និង​បង្ខំ​ឲ្យ​ក្មេងស្រី​ម្នាក់​ប្រើប្រាស់​ដែរនោះ​ត្រូវបាន​អ​វុ​ធ​ហត្ថ​ឃាត់ខ្លួន​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​នេះ​ថ្ងៃទី​៦​ខែមេសា ឆ្នាំ​២០១៥ បន្ទាប់ពី​បង​ក្មេងស្រី​រងគ្រោះ​ប្តឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​។​លោក​ឧ​ត្តimage​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​៦ ខែមេសា​នេះ​ថា​ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង​ពី​បង​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ឡ ស អ អាយុ ២០​ឆ្នាំ មាន​ទីលំនៅ​បណ្តោះអាសន្ន ក្នុងភូមិ​គោ​រដ្ឋា​ន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយ​ចោទថា​ក្មេងប្រុស ៥​នាក់​នេះ​បាន​អូសទាញ​ឲ្យ​ប្អូនស្រី​របស់ខ្លួន​ប្រើប្រាស់​ថ្នាំញៀន រហូតដល់​យក​ម៉ូតូ​ខ្សែក​និង​ទ្រព្យសម្បត្តិ​ជាច្រើន​ទៅ​លក់​ដើម្បី​យកទៅ​ទិញ​គ្រឿងញៀន​ប្រើប្រាស់​រហូតដល់​ញៀន​ថ្នាំ ។​
​សមត្ថកិច្ច​ជំនាញ​បាន​ឃាត់ខ្លួន​ក្មេងប្រុស​៥​នាក់ រួមមាន ១-​ឈ្មោះ ជា ណា​រី ២-​ឈ្មោះ ពៅ ពិសី ៣-​ឈ្មោះ ពៅ​ពិសិដ្ឋ ៤-​ឈ្មោះ សួន សុ​ណៃ ៥-​ឈ្មោះ លន់​វាសនា​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ឱ បូ​រិន្ទ មេបញ្ជាការ អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បានបញ្ជាក់​បន្ថែមថា​ក្នុងពេល​ឃាត់ខ្លួន​យុវជន និង​យុវតី​ខាងលើ​សមត្ថកិច្ច​បានរ​ក​ឃើញ​វត្ថុតាង​ល្មើ​សមាន​ឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​និង​រថយន្ត​ម៉ាក​តូយ៉ូតា​ឡង់​គ្រី​ស័​រ​១​គ្រឿង ពណ៌​បៃតងចាស់​ពាក់​ស្លាក​លេខ ២K-០៩៩៥​ហើយ​ជន​ទាំងនេះ​ជា​មុខសញ្ញា​ជួញដូរ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​។image​មកដល់ពេលនេះ​សមត្ថកិច្ច​អាវុធហត្ថ​ជំនាញ​បាន​សាង​សំណុំរឿង​ជន​ទាំងអស់​ខាងលើ​បាន​បញ្ជូន​ខ្លួន​រួចហើយ​ទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​គង្គា