កំពង់ធំ៖ នៅខណ្ឌរដ្នបាលព្រៃឈើកំពង់ធំ មានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងព្រៃសហគមន៍ រៀបចំដោយគណះកម្មាធិការគ្រប់គ្រងសហគមន៍ព្រៃឈើកាលពីរព្រឹកថ្ងៃ ទី០៧ខែមេសាឆ្នាំ២០១៤ ក្រោមអធិតីភាព ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំ លោក គឹម ចន្ថា នាយរងអធិការ និងតំណាងរបស់ លោក ហ៊ុន អៀង នាយអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាបព្រមទាំងលោក តិប ញាតា នាយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ នាយផ្នែក នាយសង្កាត់ សហគមន៍ មេឃុំពាក់ព័ន្ឋ ចូលរួមផងដែរ។
យោងតាមសេចក្ដីប្រកាសលេខ០៧៦ប្រកកសកចុះថ្ងៃទី១៩កុម្ភះឆ្នាំ២០១៣របស់ក្រសួងកសិកម្មរុក្ខាប្រម៉ាញនិងនេសាទ ព្រៃសហគមន៍ចំនួន៧កន្លែង បានរៀបចំពិធីចុះកិច្ចព្រមព្រៀង រវាងខណ្ឌរដ្នបាលព្រៃឈើកំពង់ធំនិងគណះកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងគោលបំណងប្រគល់ដីព្រៃជូនសហគមន៍ដើម្បីធ្វើការគ្រប់គ្រោង និងអភិវឌ្ឈន៍ ស្របតាមច្បាប់ព្រៃឈើ ដែលមានផ្ទៃដីសរុបចំនួន៥៤២៤មានប្រជាពលរដ្នជាសមាជិក ចំនួន១០១៤គ្រួសារ ស្និតក្នុង១២ភូមិ ៥ឃុំ និង៣ស្រុក និងមានការចូលរួមគាំទ្រដោយRECOFTCគម្រោងគ្រប់គ្រងព្រៃឈើដោយនិរន្ដភាពនិងលើកកំពស់របរចិញ្ចឹមជីវិតនៅតាមជនបទSFMRLEសហភាពជាដៃគូរជាមួយអង្កការOXtom GB អង្កការម្លប់ពណ៍បៃតង អង្កការដៃគូរកសិករនិងគម្រោងHARVEST ក្រោមជំនួយមូលនិធិពីរសហភាពអ៊ឺរ៉ុប USAID និង UNDP។
ការចុះហត្តលេខានេះត្រូវបានធ្វើឡើងរវាងលោក តិបញាតា នាយខណ្ឌរដ្នបាលព្រៃឈើកំពង់ធំជាមួយប្រធានសហគមន៍ព្រៃឈើថ្មី៧រូបដែលប្រព្រឹត្តទៅដោយរលូន។ ឯកឧត្តម អ៊ុត សំអន អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍ថា ការចុះហត្ថលេខានេះគឺជាការឆ្លើយតបទៅនិងសហគមន៍ព្រៃឈើដែលត្រូវការការពារនូវការ រំលោភយកដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធ និងការកាប់ព្រៃ ដុតបំផ្លាញ អារឈើ ដោយអាណាធិបតេយ្យផ្សេងៗដោយខុសច្បាប់។
ឯកឧត្តមក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ប្រធានសហគមន៍ដែលទើបតែកាន់តំណែងថ្មី និងត្រូវបានខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ ទុកចិត្តនិងប្រគល់តួរនាទីនិងភារៈកិច្ច ដឹកនាំប្រជាពលរដ្ឋ ការពារព្រៃឈើ ថែមទាំងបានចុះកិច្ចព្រមព្រៀងរវាងខណ្ទរដ្ឋបាលព្រៃឈើកំពង់ធំ ដើម្បីអោយគោរពនិងអនុវត្តន៍អោយបានម៉ឺងម៉ាត់និងទទួលខុសត្រូវ ការពារការកាប់បំផ្លាញព្រៃឈើ ទន្ទ្រានយកដីលក់ ឬការឃុបឃឹតប្រព្រឹត្តខុសពីរច្បាប់របស់សហគមន៍ និងហាមមិនឲ្យមានការយកតួនាទី ទៅលក់ដី ជួលដី ដែលជាអំពើខុសច្បាប់។