កំពង់ឆ្នាំង៖ដីស្រែនៅជាប់ផ្លូវជាតិលេខ៥មួយកន្លែងដែលកំពុងមានតម្លៃ និងមានទំនាស់យូរឆ្នាំដោះស្រាយមិនដាច់ស្រេច នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ លោក នុត សាមឿន អតីតៈមេភូមិទឹកល្អក់ ឃុំសែបបានប្តឹងផ្ទាល់មាត់តាមទូរសព្ទ័ទៅលោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត ថាលោក ថៃ ហ៊ី មេភូមិតាជេស ឃុំតាជេស បានយកអេស្កាវ៉ាត់ទ័រមួយគ្រឿងមកឈូសលើកព្រុំ
រំលោភយកដីស្រែរបស់គាត់ក្នុងភូមិទឹកល្អក់ ឃុំសែប ស្រុកកំពង់ត្រឡាច នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥។ករណីនេះលោកមេភូមិទាំង២ដណ្តើមគ្នាយកឈ្នះរៀងៗខ្លួន ត្រូវបាន លោក យូទិត្យវឌ្ឍនៈ ព្រះរាជអាជ្ញាសាលាដំបូងខេត្ត បានបញ្ជារអោយលោកអធិការនគរបាលស្រុកកំពង់ត្រឡាច ឃាត់ទុកអេស្កាវ៉ាត់ទ័រមួយគ្រឿងនោះ នៅប៉ុស្តិនគរបាលរដ្ឋបាលសែប នៅម៉ោង២រសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ ដើម្បីអោយភាគីទំនាស់ទាំង២ បង្ហាញឯកសារដីធ្លីដោះស្រាយគ្នាតាមផ្លូវច្បាប់នៅសាលាដំបូងខេត្ត។ លោក នុត សាមឿន អាយុ៥៦ឆ្នាំ រស់នៅភូមិទឹកល្អក់ អតីតៈមេភូមិទឹកល្អក់ ឃុំសែប
ស្រុកកំពង់ត្រឡាច ជាអ្នកប្តឹងក្នុងរឿងខាងលើនេះបាននិយាយអោយដឹងនៅលើដីទំនាស់ចំណុចខាងលើនេះថា៖គាត់បានកាន់កា ប់ដីស្រែនៅចំណុចខាងលើនេះទំហំ៦.២៦៦ម៉ែត្រការ៉េ តាំងពីឆ្នាំ១០៧៩មក ដោយមានលិខិតកាន់កាប់ដីធ្លីទទួ លស្គាល់ដោយអាជ្ញាធរភូមិ ឃុំ នៅឆ្នាំ២០០៧ និងបានអាស្រ័យផលធ្វើស្រែជារៀងរាល់ឆ្នាំ។នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ អ្នកភូមិបានប្រាប់គាត់ថាមានអេស្កាវ៉ាត់ទ័រមួយគ្រឿងរបស់កូន លោក ថៃ ហ៊ី បានមករុះរបងស្រែគាត់ចោល ឈូសឆាយដីស្រែលើកក្រវ៉ាត់ព្រុំរំលោភយកដីស្រែរបស់គាត់ ទើបនៅរសៀលថ្ងៃទី០៨ ខែឧសភា នេះគាត់បានប្តឹងទៅ
លោកព្រះរាជអាជ្ញាសាលាដំបូងខេត្តជួយអន្តរាគម។ ដោយឡែក លោក ឡាច ឌុំ អាយុ៦២ឆ្នាំ រស់នៅក្នុងភូមិទឹកល្អក់ ក៏បានអោយដឹងដែរថា៖គាត់មានដី
ស្រែទំហំ៨.៤៧៥ម៉ែត្រការ៉េ ជាប់ដីស្រែ លោក នុត សាមឿន ក៏ត្រូវបាន លោក ថៃ ហ៊ី ឈូសលើកព្រុំប៉ះពាល់រំលោភយកដីស្រែគាត់ដែរ ដែលដីស្រែនេះគាត់បានកាន់កាប់ធ្វើស្រែអាស្រ័យផលតាំងពីឆ្នាំ១៧៧៩រហូតមក
និងមានលិខិតស្នើសុំកាន់កាប់ដីធ្លីទទួលស្គាល់ដោយភូមិឃុំនៅឆ្នាំ២០០៧ត្រឹមត្រូវ។ ពាក់ពន្ធ័ក្នុងរឿងទំនាស់ដីស្រែនៅចំណុចខាងលើនេះ នៅរសៀលថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៥ នៅក្នុងប៉ុស្តិនគរបាលរដ្ឋបាលសែប លោក ថៃ ហ៊ី បាននិយាយអោយអ្នកតកព័ត៌មានយើងដឹងថា៖នៅព្រឹកថ្ងៃទី០៨ ខែ
ឧសភា ឆ្នាំ២០១៥ លោកបានជួលគ្រឿងចក្ររបស់កូនក្នុងមួយថ្ងៃថ្លៃ៣០០ដុល្លា អោយឈូសដីលើកជាព្រុំក្រវ៉ា
ត់ដីស្រែរបស់គាត់ទំហំ២០អារ ដែលមានទទឹង២០ម និងបណ្តោយ១០០ម ដែលដីស្រែនេះ លោក បានទិញពីក្រុមហ៊ុននៅឆ្នាំ២០០៧ ដោយមានឯកសារត្រឹមត្រូវ និងមានទាំងលោក នុត សាមឿម ជាមេភូមិជំនាន់នោះបា នចុះហត្ថលេខា ទទួលស្គាល់ការលក់ដីនេះអោយក្រុមហ៊ុនផងដែរ។ក្រោយមកលោកបានចាក់ដីបំពេញលើដីស្រែនេះចំនួន៤៣ឡាន បានធ្វើរបងបង្គោលផ្ចឹកពទ្ធ័ដីនេះ និងបានធ្វើស្រែលើដីនេះរយះពេល៥ឆ្នាំជាប់ៗគ្នាបន្តបន្ទាប់មកដល់ពេលនេះលោក នុត សាមឿន មិនដែលចោទប្រកាន់ថាដីស្រែនេះថាជារបស់គេដូច្នេះឡើយ។ លោក ថៃ ហ៊ី បានអោយដឹងទៀតថា៖នៅក្នុងរដូវវស្សាឆ្នាំ២០១៤ ពេលលោកធ្វើស្រែពង្រោះលើដីស្រែនេះរបស់ខ្លួន
កាលណោះលោក ឡាច ឌុំ ជាបង លោក នុត សាមឿន បានមករុះរបងដីស្រែគាត់ចោល និងបានភ្ជួរស្រូវពង្រោះគាត់ចោល បន្ទាប់មកពេលលោកប្តឹងនគរបាលប៉ុសិសែប ពេលនោះលោក ឡាច ឌុំ បានទទួលស្គាល់កំហុស និងបានសងថ្លៃការខូតខាតស្រូវពង្រោះជូនលោកចំនួន១០ម៉ឺនរៀល ដោយមានឯសារជាភស្តុ័តាងនៅនគរបាលប៉ុស្តិសែបស្រាប់។ករណីទំនាស់ដីស្រែខាងលើនេះ លោក នុត សាមឿន និងលោក ថៃ ហ៊ី ថានឹងយកឯកសារពាក់ពន្ធ័ដីស្រែនេះរៀងៗខ្លួន ទៅបង្ហាញលោកព្រះរាជអាជ្ញាខេត្តនៅថ្ងៃចន្ទ័ទី១១ ខែឧសភា ឆ្នាំ២០១៥ខាងមុខនេះ ថាតើអ្នកណារំលោភដីស្រែអ្នកណានោះនឹងដឹងច្បាស់ហើយ៕



































