លួច​ម៉ូតូ​គេ​ទុក​ជិៈ​ជាង​១០​ថ្ងៃ​ត្រូ​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច​ស្រាវជ្រាវ​ចាប់ខ្លួនបាន​

0

​ កំពង់ឆ្នាំង​៖ ជនសង្ស័យ​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន នគរបាល​ខេត្ត​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០១៥​ដោយ ចោទប្រកាន់​ពីបទ​លួច​ម៉ូតូ​គេ​មួយគ្រឿង​កាលពី ថ្ងៃទី​០៧ ខែឧសភា ឆ្នាំ​២០១៥ ដែល​បាន​ប្រព្រឹត្តឡើង​នៅ​ភូមិ​អ្នកតា​ហាង ឃុំ​អ្នកតា​ហាង ស្រុក​កំពង់ត្រឡាច និង​ត្រូ​បាន​នគរបាល​ស្រុក​កំពង់ត្រឡាច​ស្រាវ​ជ្រា វ​ជាង​១០​ថ្ងៃ​ទើ​ចាប់ខ្លួនបាន ។​
​លោក ទេព សា​រ៉ា​ត នាយការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន និយាយ​អោយដឹងថាៈ ជនសង្ស័យ​ទាំង​៣​នាក់ ១,​ឈ្មោះ ស៊ុន វិសាល អាយុ​១៦​ឆ្នាំ ២.​ឈ្មោះ ពិន មាន​អាយុ ២០​ឆ្នាំ និង​៣.​ឈ្មោះ សន បូរី អាយុ​២០​ឆ្នាំ ទាំង​៣​នាក់​មាន​ទីលំនៅ ភូមិ​ធ្នង់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច ។IMG_8385

កាលពី​វេលា​ម៉ោង ៩​ព្រឹក​ថ្ងៃទី ០៧​ខែ ឧសភា ឆ្នាំ​២០១៥ ឈ្មោះ សុខ​សុផល អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អ្នកតា​ហាង ឃុំ​អ្នកតា​ហាង ស្រុក​កំពង់ត្រឡាច បាន​បាត់​ម៉ូតូ​មួយគ្រឿង​ម៉ាក ហុងដា សេ​១២៥ សេរី​០១៣ មួយគ្រឿង ។ ក្រោយពេល​បាត់​ម៉ូតូ​ម្ចាស់​ម៉ូតូ​បានដាក់​ពាក្យ​ប្តឹង​មន្ត្រីនគរបាល​ដើម្បីអោយ​ជួយ​ស្រាវជ្រាវ​រក ។ រហូតដល់​យប់​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥ ខណៈ​សមត្ថកិច្ច​កំពុង​ប្រតិបត្តិការ​ណ៏​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ​ពេលយប់ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ជិៈ​ម៉ូតូ​មក ដោយមាន​ការសង្ស័យ​បាន​សុំ​រក​ឯកសារ​ម៉ូតូ តែ​ជនសង្ស័យ​ខាងលើ​គ្មាន ហើយ​បាន​នាំមក​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រឡាច​។​បន្ទាប់មក​សមត្ថកិច្ច​នគរបាល​ស្រុក​ក៏បាន​ហៅ​ម្ចាស់​ម៉ូតូ ឈ្មោះ សុខ សុផល អោយ​យក​កាត​គ្រី​ម៉ូតូ​មក​ផ្ទៀងផ្ទាត់ ក៏​ស្គាល់​ច្បាស់​និង​ត្រឹមត្រូវ​តាម​កាត​គ្រី ទោះ​ថា​ម៉ូតូ​ខាង​ត្រូវបាន​យកទៅ​ផ្លាស់​
​ប្តូរ​រូបរៀង និង​ប្តូ​កាំ​បន្ទះ​ក្តី ទើប​ឈានដល់​ការចាប់​ឃាត់ខ្លួន​តែម្តង ។IMG_8391
​ ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថាៈ ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យក​ម៉ូ​​តូ​របស់គេ​ពិតមែន ។​ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​ក​សាង​សំណុំ​រៀង​តាម​និតិ​វិធី​បញ្ជូនទៅ​តុលាការខេត្ត ចំណែក​ម៉ូតូ​សមត្ថកិច្ច​បានប្រគល់​អោយ​ម្ចាស់​ដើម​វិញ​រួចហើយ ៕