នៅថ្ងៃសុក្រម្សិលមិញនេះ តារាចម្រៀងរ៉េប Chris Brown បានបង្ហាញវត្តមាននៅក្នុងសាលាក្ដី ដើម្បីដោះស្រាយជម្លោះកាលពីឆ្នាំ ២០០៩ ដោយនៅក្នុងបន្ទប់កាត់ក្ដីគេឃើញមានម្ដាយរបស់តារាចម្រៀងរូបនេះ រួមនឹងតារាចម្រៀងរ៉េប Bow Wow ។
នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ តុលាការនឹងហៅតារាចម្រៀង Chris Brown ឲ្យចូលបំភ្លឺម្ដងទៀត ហើយបើតាមច្បាប់ដែលបានកំណត់ តារាចម្រៀងរូបនេះ អាចនឹងត្រូវជាប់គុករយៈពេល ៦ខែ និងពិន័យជាប្រាក់ ១.០០០ដុល្លារអាមេរិក។ គួរបញ្ជាក់ផងដែរថា កាលពីខែកុម្ភៈឆ្នាំ ២០០៩ តារាចម្រៀងរ៉េប Chris Brown បានប្រើអំពើហិង្សាទៅលើអតីតមិត្តស្រីរបស់ខ្លួនគឺតារាចម្រៀង Rihanna ហើយត្រូវបានតារាចម្រៀងស្រីរូបនេះប្ដឹងពីបទបង្ករបួសស្នាម និងទើបតែពេលនេះ តុលាការបើកសវនាការជុំនំជម្រះ៕