ក្រុងប៉ោយប៉ែត
បុគ្គលឹកាស៊ីណូម្នាក់ ដឹកស្រីស្នេហ៏២នាក់បើករថយន្តលឿនដូចហោះហើយបុកម៉ូតូ១គ្រឿង
និងបន្តទៅបុកគោយន្តនិងបុករះបង្គោលភ្លើងតាមដងផ្លូវបណ្តាលអោយដួលអស់១ចំនួន
បង្កអោយមនុស្សម្នាក់រងរបួសធ្ងន់ក្រោយពេលកើតហេតុប៉ូលិសបានអូសករតៃកុងរថយន្តបង្កហេតុទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសាកសួរបន្ថែមទៀតនោះ។
ក្នុងករណីគ្រោះថ្នាក់ចរាចរខាងលើនោះកើតតមានកាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៥
នៅចំណុចលើផ្លូវបេតុង១ខ្សែរខាងមុខកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យស្របពេលដែល
គេឃើញរថយន្តម៉ាកអេស្កាវ៉ាឡែតពណ័សពាក់ស្លាកលេខភ្នំពេញ2J2224បើកបរដោយបុគ្គលឹកកាស៊ីណូម្នាក់ក្នុងទិសដៅពីត្បូងមកជើងលុះមកដល់កន្លែងកើតហេតុស្រាប់តែគេឃើញ
រថយន្តបង្កបានរេចង្កូតទៅបុកម៉ូតូឌ្រីមពណ័ខ្មៅសេរី២០០៩បង្កអោយម្ចាស់រងរបួសធ្ងន់តែម្តងទៅ។
នៅកន្លែងកើតហេតុនោះដែរសាកសក្សីជាច្រើនបានអះអាងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់ឈ្មោះពុំពឿនអាយុ៣៥ឆ្នាំជាបុគ្គលឹកកាស៊ីណូបានខ្ចីរថយន្តរបស់គេដឹកស្រីស្នេហ៏របស់ខ្លួនក្នុងគោលបំណងជូននាងទៅផ្ទះវិញ សាក្សីបានបញ្ជាក់ទៀតថាជនរងគ្រោះដែល
ជាម្ចាស់ម៉ូតូនោះឈ្មៅពេជ្រឌីអាយុ៥០ឆ្នាំមានមុខរបររត់ម៉ូតូឌុបហើយត្រូវជនបង្កខាងលើនោះបុកចំពីក្រោយតែម្តងបណ្តាលអោយរងរបួសធ្ងន់តែក្រោយពេលកើតហេតុជនបង្កព្យាយាមរតគេចខ្លួនដែរតែត្រូវប្រជាពលរដ្ឋនៅម្តុំនោះឃាត់ខ្លួនបានហើយប្រគល់អោយប៉ូលិសចាត់កាតាមផ្លូវច្បាប់តែម្តង។


































