ស្ទឹងត្រែង៖អនុប្រធានទី២អាជ្ញាធរមីនកម្ពុជាបាន ក្រើនរំលឹកឲ្យប្រជាពលរដ្ឋ រស់នៅក្នុងខេត្តស្ទឹងត្រែង នៅពេលចុះធ្វើស្រែចំការ ត្រូវនាំគ្នាលើកកំពស់ការប្រុងប្រយត្ន័ចំពោះគ្រាប់យុទ្ធភណ្ឌ័មិនទាន់ផ្ទះមានគ្រាប់នៅក្នុងដីដែលសេសសល់ពីសម័យសង្គ្រាម។
ថ្លែងក្នុងពិធីកំទេចគ្រាប់កាកសណល់ខូចគុណភាពចំនួន៩៦៧៦គ្រាប់ ធ្វើឡើងនៅភូមិស្រែពោធិ សង្កាត់ស្រះឬស្សី ក្រុង ខេត្តស្ទឹងត្រែងព្រឹកថ្ងៃទី១៧មិថុនាឆ្នាំ២០១៥នេះ ឯកឧត្តនាយឧត្តមសេនីយសេរី កុសលទេសរដ្ឋមន្ត្រីអនុប្រធានទី២អាជ្ញាធរមីនកម្ពុជាមានប្រសាសន៏ថា៖ រដូវធ្វើការងារបង្កបង្កើនផលជិតឈានមកដល់ដូចនេះបងប្អូនប្រជាពលរដ្ឋពេល ចុះភ្ជួរដាស់ដីស្រែចំការត្រូវប្រុងប្រយត្ន័ ចំពោះគ្រាប់មីនឬគ្រឿងជាវុធយុទ្ធភណ្ឌ័មិនទាន់ផ្ទុះផ្សេងៗដែលគាប់នៅក្នុងដី និងគ្រាប់ទំលាក់ពីលើយន្តហោះ ហើយហ្នឹងជាតំបន់វៃគ្នានិងតំបន់ប្រយុទ្ធគ្នា។
ឯកឧត្តមនាយឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថា៖ គ្រាប់គ្រប់ប្រភេទដែលនៅសេសសល់ពីសង្គ្រាម កប់ក្នុងដី វាធ្វើឲ្យប៉ះពាល់ ដល់អាយុជីវិត បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសត្វពាហនៈ និង ការបាត់បង់ ដីធ្លីរបស់យើង ធ្វើឲ្យរាំងស្ទះដល់ ការធ្វើកសិកម្មនិង ការងារអភិវឌ្ឍហេដ្ថារចនាសម្ពន្ធ័ផ្សេងៗទៀត ទើបក្រុមបោសសំអាតរុករករំដោះយកដីជូនប្រជាពលរដ្ឋវិញ។នៅតាមភូមិសាស្ត្រដែលប្រជាពលរដ្ឋប្រកបរបរកសិកម្មសសព្វថ្ងៃពិតជានៅមាន គ្រាប់មិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាម ដូចនេះបើពលរដ្ឋយើងឃើញមានគ្រាប់ទាំងនេះ នៅទីណា ត្រូវរាយការណ៏ជូនអាជ្ញាធរពាក់ព័ន្ធជាបន្ទាន់ ស្រុកយើងនឹងគ្រាប់ច្រើនណាស់ គ្រាប់ដែលទម្លាក់ពីយន្តហោះ ទម្លាក់គ្រាប់ដែលគប់គ្រាប់ដែលបាញ់សល់ ឃ្លាំអាវុនៅនេះច្រើន អញ្ចឹងទេបើចេញទៅវាល ទៅប្រកបរបរបង្កបង្កើនផល ជួបគ្រាប់ជួបលំសេវ កុំកាន់កុំប៉ះ ហើយកុំចងបាន ឃើញវាក្រហមក្រហម ដុំវាទៅធ្វើ មានកាំបិតអី អត់បានទេ ត្រូវរាយការណ៏ជូនសមត្ថកិច្ចដែលនៅជិតបំផុត ដើម្បីគេទាក់ទងទៅ ស៊ីម៉ាកខេត្ត គេមកដឹកជញ្ជូនយកទៅ ។
លោកដួង សុធិនអាយុ៦២ឆ្នាំភូមិស្រែពោធិដែលបានចូលរួមក្នុងពិធីកំទេចមីនអះអាងថា នៅក្នុងសម័យសង្គ្រាម ក្នុងខេត្តស្ទឹងត្រែង មានយន្តហោះទម្លាក់គ្រាប់បែក ក៏មាន និង កងទ័ពថ្មើរជើងដាក់គ្រាប់មីន តាមព្រៃផ្សៃ ធ្វើឲ្យប្រជាពលរដ្ឋ ខ្លាចរងារ ក្នុងការធ្វើស្រែចំការជាដើម ហើយកន្លងមកក៏មានប្រជាបលរដ្ឋយើងស្លាប់និងពិការដោយសារគ្រាប់ដែលនៅសេសសល់នេះជាច្រើនអ្នកដែរ។
លោកបន្ថែមថា៖បញ្ហានេះលោកនិងជួយអប់រំបន្ថែមឲ្យកូនចៅយើងទាំងអស់គ្នាចាប់អារម្មណ៏រឿងគ្រាប់នេះពីព្រោះវាងាយគ្រោះថ្នាក់ចំផុតធ្វេសប្រហែសត្រូវណែនាំកូនចៅជំនន់ក្រោយ ឲ្យចាប់អារម្មណ៏គ្រាប់មិនទាន់ផ្ទុះនេះ ឃើញកុំចាប់ឲ្យសស់ គ្រោះថ្នាក់ដល់អាយុជីវិតរបស់យើង អត់មានត្រាប្រណីអីទេ វាអត់ស្គាល់ ថាម្ចាស់វាទេបើឃើញត្រូវរាយការណ៏ជូន ពួកសមត្ថកិច្ច អោយយក បើយើងមិនបានផ្ដលជូនដល់សមត្ថិកិច្ចអាចនិងមាន គ្រោះថ្នាក់ដល់អាយុជិវិតរបស់ប្រជារាស្ត្រយើងទាំងអស់ ។
លោកបន្ថែមថា៖ ប្រជាពលរដ្ឋ ទទួលការ សារទរជាមួយនឹង ការរំដោះបានដីសំរាប់ធ្វើស្រែចំការ ពួកគាត់ លែងខ្លាច មានគ្រោះទៀតហើយ។ខ្ញុំអគុណសប្បាយចិត្តណាស់ ដោយបានដីបង្កបង្កើនផលដីកសិកម្ម ក្នុងភូមិរបស់យើងខ្ញុំជាប្រជាពលរដ្ឋក៏មានទឹកចិត្តសប្បាយរិករាយដែលបានរដ្ឋភិបាលផ្តល់ជាកំលាំងបោសសំអាតខ្ញុំមានដីធ្វើកសិកម្មហើយយើងផុតពីការទុក្ខភ័យយើងហ្នឹងសប្បាយយើងហ្នឹងបង្កបង្កើនផលគ្មានព្រួយបារម្ភណ៏ទៅលើគ្រឿងផ្ទុះឬថាគ្រាប់បែករំសេវទៀតទេ៕



































