ឪពុក​បង្កើត​ចាប់រំលោភ​កូនស្រី​អាយុ​១៣​ឆ្នាំ​ពេល​ទៅ​នេសាទ​ត្រី​តែ​២​នាក់​ត្រូវ​នគរបាល​ចាប់ខ្លួន​

0

​ខេត្តកំពង់ឆ្នាំង​៖​ឪពុក​គួរអោយ​ស្អប់ខ្ពើម​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចាប់​ឃាត់ខ្លួន​នៅ​ល្ងាច ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើ​ចាប់រំលោភ​កូនស្រី​បង្កើត​របស់ខ្លួន​អាយុ​១៣​ឆ្នាំ បានសម្រេច​ខណៈដែល​ទៅ​នេសាទ​ត្រី​តែ​២​នាក់​នៅក្នុង​បឹង​មួយកន្លែង​ក្នុងz2ស្រុក​ស្រុក បរិបូរ​ណ៌ ។
​ ​លោក ជាង សុ​វណ្ណា​រិ​ទ្ឋ អធិការនគរបាល​ស្រុក​បរិបូរ​ណ៏ បាន​និយាយ​តាម​ទូរ​សព្ទ័​អោយដឹងថា ជនល្មើស​ជា​ឪពុក​រូបនោះ​មានឈ្មោះ យ៉​ន វឿន អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ស្រុក​បរិបូរ​ណ៌ ។​មុនពេល​កើតហេតុ គឺ​នៅ​ព្រឹក​ថ្ងៃទី ១២ ខែកក្កដា ឆ្នាំ​២០១៥ បុរស​ជា​ឪពុក​និង​កូនស្រី អាយុ ១៣ ឆ្នាំ បាន​ទៅ​នេសាទ​ត្រី​តែ​២​នាក់ នៅ​ចំណុច​ត្រពាំង​ទ្រា ស្ថិតក្នុង​ភូមិ​ស្វាយ​គយ ឃុំ​ពន្លៃ ស្រុក​បរិបូរ​ណ៌ ដោយ​អូស​អួន​ខ្លី ប្រវែង​៥​ម៉ែត្រ ។​បន្ទាប់ពី​អូស​អួន​រួចហើយ រៀបចំ​ត្រឡប់មកផ្ទះ​វិញ ស្រាប់តែ ឪពុក​រូបនោះ ប្រើ​វិធី​ចាប់​រំលោក​ភ​កូនស្រី​របស់ខ្លួន​រហូត​បា​នស​ម្រ​ច​តែម្តង​។ ក្រោយពី​ត្រឡប់មកផ្ទះ​វិញ កូនស្រី​រងគ្រោះ​មិន​ហ៊ាន​ប្រាប់​ម្តាយ​ភ្លាមៗ​ទេ ព្រោះ​ខ្លាច​ការ​គម្រាម​សម្លាប់ចោល​របស់​ឪពុក​។ ប៉ុន្តែ​ស្អែក​ឡើង គឺ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ពេលដែល​ម្តាយ​ឃើញ​កូនស្រី​មាន​សភាព​ប្លែក​ខុសធម្មតា ទើប​ហៅ​កូនស្រី​មក​សាកសួរ ហើយ​ត្រូវបាន​កូនស្រី​ប្រាប់​ដំណើររឿង​និង​សកម្មភាព​របស់​ឪពុក​រំលោភ​រូប​ខ្លួន​នាង​។ បន្ទាប់​ស្តាប់​រឿងរ៉ាវ​របស់​ប្តី​កំហូច​ខុសគេ​បែបនេះ​មក ម្តាយ​ក៏បាន​មកប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​ឈាន​ការចាប់ខ្លួន​បុរស​ជា​ឪពុក​រូបនោះ​តែម្តង​។​z1
​ ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល​ស្រុក​បរិបូរ​ណ៌ បុរស​ជា​ឪពុក​ចិត្តពាល​រូប​នោះបាន​សារភាពថាៈ ខ្លួន​ពិតជា​ចាប់រំលោភ​កូនស្រី​របស់ខ្លួន​ពិតមែន ហើយ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ស្រុក​បរិបូរ​ណ៌​កសាង សំណុំរឿង​បញ្ជូន​ជន​ល្មើ​ល​រូបនោះ មក​ស្នងការដ្ឋាន​នគ​របាល​ខេត្ត​នៅ​ល្ងាច​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៥ ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់ និង​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​៕